គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចាត់ទុក​ការរិះគន់​របស់​ជន​អគតិ​មួយ​ក្តាប់​តូច​ថា ​គ្មាន​ប្រយោជន៍​ និង​ហេតុផល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១​ |
    សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចាត់ទុក​ការរិះគន់​របស់​ជន​អគតិ​មួយ​ក្តាប់​តូច​ថា ​គ្មាន​ប្រយោជន៍​ និង​ហេតុផល សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចាត់ទុក​ការរិះគន់​របស់​ជន​អគតិ​មួយ​ក្តាប់​តូច​ថា ​គ្មាន​ប្រយោជន៍​ និង​ហេតុផល

    ភ្នំពេញ ៖ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​ចាត់ទុក​ការរិះគន់​របស់​ជន​អគតិ​មួយចំនួន ​ជាពិសេស​ពួក​ឧទ្ទាម​ក្រៅច្បាប់​ថា​ គ្មាន​ប្រយោជន៍ និង​គ្មាន​ហេតុផល ​អ្វី​នោះឡើយ ​ខណៈ​ការរិះគន់​របស់​ពួក​ទាំងនោះ​ វា​ជា​ចេតនា​ចង់​បំផ្លិចបំផ្លាញ​សុខ​សន្តិភាព ដែល​ប្រទេស​កម្ពុជា ​កំពុង​មាន​សព្វថ្ងៃនេះ​។

    ការលើកឡើង​របស់​ប្រមុខ​ការពារជាតិ​កម្ពុជា​រូបនេះ ​គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​រិះគន់​អំពី​ការ ដាក់​តាំង​នូវ​កែវ​ផ្ទុក​ដំណក់​ប្រេង​របស់​កម្ពុជា ​ជា​លើកដំបូង​យក​មក​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ នៃ​វិមាន ឈ្នះ ឈ្នះ នៃ​រាជធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១​នេះ​។

    សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើកឡើងថា វា​ជា​រឿង​ធម្មតា​នោះទេ ​ចំពោះ​ការរិះគន់​របស់ ជន​មួយ​ក្តាប់​តូច​តែងតែ​លើក​មក​និយាយ និង​ធ្វើការ​រិះគន់​គ្រប់​បែបយ៉ាង​មក​លើ​រាជរដ្ឋាភិបាល​របស់​យើង​ ហើយ​ការរិះគន់​របស់​ពួកគេ​ទាំងនោះ វា​គ្មាន​ប្រយោជន៍​អ្វី ​និង​គ្មាន​បាន​ផល​អ្វី​ឲ្យ​ប្រទេសជាតិ​កម្ពុជា​យើង មានការ​រីកចំរើន​នោះទេ​។

    សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យក​កែវ​ផ្ទុក​តំណក់​ប្រេង​ដំបូង​របស់ខ្លួន ​យកមក​ដាក់ តាំង​បង្ហាញ​នូវ​សារមន្ទីរ​នៃ​វិមាន​ឈ្នះ ឈ្នះ ដែល​តំណក់​ប្រេង​ដំបូង​នេះ ​ត្រូវបាន​រហ័ស​នាម​ថា​«​បឋម​តេល​ពិន្ទុ​)​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងថា ​ការដាក់​តាំងនូវ​តំណក់​ប្រេង​ដំបូង​នៅក្នុង​សារមន្ទីរ នៃ វិមាន​ឈ្នះ ឈ្នះ នេះ​គឺ​ដើម្បី​ទុក​បង្ហាញ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយៗ ​ហើយ​សម្រាប់​ទុក​ធ្វើជា​ប្រវត្តិសាស្ត្រ របស់​កម្ពុជា​ផងដែរ​។

    ប្រទេស​កម្ពុជា បានចាប់ផ្តើម​ដំណើរការ​បូម​ប្រេង​របស់ខ្លួន​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ កាលពី​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅ​តំបន់​ប្លុក A នៃ​ឈូង​សមុទ្រ​កម្ពុជា ​ដោយ​ក្រុមហ៊ុន Kris Energy ដែល​បាន​ខួង​ប្រេង​ចេញពី​បាតសមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ​ ។ ថ្ងៃ​ដែល​កម្ពុជា​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​នេះ គឺ​ចំ​ថ្ងៃ​ខួប ២២ ឆ្នាំ ​នៃ​ការ​ដាក់ចេញ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ​ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ ១៩៩៨​។

    បើតាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ​បច្ចុប្បន្ននេះ ក្រុមហ៊ុន Kris Energy ​កំពុង​ដំណើរការ​ផលិត​កម្ម​បូម​ប្រេង​ នៅលើ​អណ្តូង​ទាំង​៥ ​កន្លែង ​ដោយ​ផលិតកម្ម​ប្រចាំថ្ងៃ ​ក្នុង​រង្វង់ ២​ពាន់​ប៉ា​រ៉ែ​ល​ក្នុង​មួយថ្ងៃ ​ហើយ​នៅ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ​ក្រុមហ៊ុន​នេះ នឹង​នាំចេញ​ប្រេង​ឆៅ ទៅ​ទីផ្សារ​អន្តរជាតិ ​ខណៈដែល​ពេលនេះ ​ក្រុមហ៊ុន​កំពុង​រៀបចំ​សំណុំ​បែបបទ ​ដើម្បី​សុំ​គោលការណ៍​នៃ​ការនាំចេញ​៕ ប្រភព៖ BTVNews

    អត្ថបទទាក់ទង