គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    [វីដេអូ] មេដឹកនាំខ្មែរមានពិសោធន៍គ្រប់គ្រាន់ក្នុងការកាច់ចង្កូតនាវាកម្ពុជាទោះក្នុងបរិបទពិភពលោក បែបណាក៏ដោយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១​ |
    [វីដេអូ] មេដឹកនាំខ្មែរមានពិសោធន៍គ្រប់គ្រាន់ក្នុងការកាច់ចង្កូតនាវាកម្ពុជាទោះក្នុងបរិបទពិភពលោក បែបណាក៏ដោយ [វីដេអូ] មេដឹកនាំខ្មែរមានពិសោធន៍គ្រប់គ្រាន់ក្នុងការកាច់ចង្កូតនាវាកម្ពុជាទោះក្នុងបរិបទពិភពលោក បែបណាក៏ដោយ

    នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្តី្របានចេញផ្សាយវីដេអូថ្មីមួយក្រោមចំណងជើងថា «មេដឹកនាំខ្មែរមានពិសោធន៍គ្រប់គ្រាន់ក្នុងការកាច់ចង្កូតនាវាកម្ពុជាទោះក្នុងបរិបទពិភពលោក បែបណាក៏ដោយ»។

    ឃ្លីបវីដេអូ ដែលមានរយៈពេលប្រមាណជាង១៦នាទីនេះ បានផលិតឡើង ក្នុងគោលបំណងគ្រប់គ្រង និងអបរំសាធារណៈមតិជាពិសេស បង្ហាញ ជូនប្រជាពលរដ្ឋជឿជាក់ លើការដឹកនាំរបស់សម្តេចតេជោ ក្នុងស្ថានភាពនៃការប្រកួតប្រជែងដណ្តើមឥទ្ធិពល និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយរវាងមហាអំណាចចាស់ និងមហា អំណាចថ្មី និង ក៏បានរំលេចជូនសាធារណៈជនជាតិ និងអន្តរជាតិអោយបានឃើញ ពីភាពប៉ិនប្រសប់របស់ប្រមុខដឹកនាំកម្ពុជាដែលធ្លាប់មានបទពិសោធន៍ឆ្លងកាត់សមរភូមិប្រដាប់អាវុធ ១០៥លើក និងសមរភូមិ នយោបាយការបរទេសគ្រប់កម្រិតរាប់ពាន់លើក ។

    វីដេអូនេះ បានរំ លឹកនូវការដឹកនាំរបស់ សម្តេចតេជោ ក្នុងការ ប្រើប្រាស់បទពិសោធន៍ដ៏សម្បូរបែបរបស់ខ្លួន ដើម្បីកាច់ចង្កូតនាវាកម្ពុជាឆ្លងកាត់ព្យុះភ្លៀងនៃការប្រជែងឥទ្ធិពលគ្នាដ៏ស្រួចស្រាល់រវាងមហាអំណាចចាស់និងមហាអំណាចថ្មី ដោយរក្សាបាននូវលំនឹងនិងសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ៗគ្នា។

    នៅក្នុងវីដេអូនេះ ក៏បានបង្ហាញផងដែរពីសាវតា និងមូលហេតុ ដែលកម្ពុជាអាចឈានជើងចេញពី ប្រទេសធ្លាប់បានហែលឆ្លងកាត់ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍យ៉ាងរង្គាល មកជាប្រទេសមួយដែលកំពុងតែឈរយ៉ាងរឹងមាំស្មើមុខ ស្មើសិទ្ធិ ជាមួយបណ្តាប្រទេសជិតខាងក្នុងតំបន់និងក្នុងពិភពលោក ជាមួយភាពរឹងមាំ និងការអភិវឌ្ឍយ៉ាងលឿនរហ័សដើម្បីចាកចេញពីស្រមោលដ៍ខ្មៅងងិតនៃអតីតកាលរបស់កម្ពុជា ដោយផ្អែកលើកត្តាសត្យានុមតិ៣៖ កត្តាសត្យាមុម័តទី១ គឺសន្តិភាព, ទី២ គឺភាពវាងវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់មេដឹកនាំ និងកត្តាសត្យានុម័តទី៣ គឺការគាំទ្រនិងចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ។

    សូមទស្សនាវីដេអូ ដូចតទៅ៖

    អត្ថបទទាក់ទង