កុមារកំព្រាក្នុងមណ្ឌលមែកឈើ ទទួលអំណោយមនុស្សធម៌ពីឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា
នៅព្រឹកថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌នាំយកអំណោយមួយចំនួនធំទៅប្រគល់ជូនមណ្ឌលមួយនេះ ដើម្បីជួយសម្រាលការលំបាកបានមួយរយៈផងដែរ ។
នាឱកាសនោះលោក ជិន ប៊ុនធឿន បានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តម និងលោកជំទាវ ដែលជានិច្ចកាលលោកតែងតែគិតគូរពីការលំបាករបស់កូនៗ ក្មួយៗដែលរស់នៅតាមអង្គការ សមាគម និងមណ្ឌលនានាក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសក្មួយៗក្នុងមណ្ឌលមែកឈើ ដែលកំពុងប្រឈមនឹងបញ្ហាជីវភាពក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩នេះ ។ ហើយលោកក៏បានអំពាវនាវ និងក្រើនរំឭកដល់បុគ្គលិកមណ្ឌល ក៏ដូចជាក្មួយៗអោយចូលរួមអនុវត្តន៍នូវវិធានសុខាភិបាល (៣ការពារ និង ៣កុំ) ធ្វើយ៉ាងណាកុំអោយមានការរីករាលដាលចូលក្នុងសហគមន៍បន្តទៀត ។
សូមបញ្ជាក់ផងដែរថា លោក ផន ផល្លា ជាអតីតក្មេងធ្លាប់រស់នៅក្នុងមណ្ឌល ត្រូវបានអោយកាន់តួនាទីបន្តជាប្រធានថ្មីតាំងពីដើមឆ្នាំ២០២០មកម្ល៉េះ ដេីម្បីដឹកនាំនិងស្វែងរកជំនួយពី សប្បុរសជននានាក្នុងស្រុក និងក្រៅស្រុកនាពេលកន្លងមក ។ តែបច្ចុប្បន្នលោកមានផ្ទុកជំងឺកូវីដ-១៩ ក្នុងស្ថានភាពធ្ងន់ធ្ងរ កំពុងទទួលការព្យាបាល ចំណែកឯកុមារចំនួន១០នាក់ផ្សេង ទៀតក៏បានឆ្លងហើយកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ។ ទើបធ្វើអោយមណ្ឌលនេះប្រឈមនឹងការខ្វះខាតដើម្បីបន្តចិញ្ចឹមកុមារក្នុងមណ្ឌល ។
អំណោយរបស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណាផ្តល់ជូន មណ្ឌលកុមារកំព្រាមែកឈើរួមមាន:
១-អង្គរចំនួន ១០ បេ (ស្មើនឹង ៥០០ គីឡូ)
២- ត្រីខចំនួន ៥ កេស (ស្មើនឹង ៥០០ កំប៉ុង)
៣-មីចំនួន ១០ កេសធំ (ស្មើនឹង ៦០ កេសតូច)
៤-ត្រីងៀតចំនួន ១០ គីឡូ
៥-សាច់ក្រកចំនួន ១០ គីឡូ
៦-សាច់ជ្រូកផាត់ចំនួន ១០ គីឡូ
៧-ទឹកដោះគោខាប់ចំនួន ៤ កេស (ស្មើនឹង ៩៦ កំប៉ុង)
៨-អូវ៉ាន់ទីនចំនួន ៥ កញ្ចប់ធំ (ស្មើនឹង ២៥០ កញ្ចប់តូច)
៩-ស្ករសចំនួន ១ បេ (មាន ២៥ គីឡូក្រាម)
១០-អំបិលចំនួន ១ បេ (មាន ២៥ គីឡូក្រាម)
១១-ទឹកត្រីចំនួន ៥ យួរ ( ស្មើនឹង ៣០ ដប)
១២-ទឹកស៊ីអីវចំនួន ៥ យួរ (ស្មើនឹង៣០ ដប)
១៣-ប៊ីចេងចំនួន ១ បេ (មាន ២៥ គីឡូក្រាម)
១៤-ប្រេងឆាចំនួន ៥ ដបធំ (ស្មើនឹង ២៥ លីត្រ)
១៥-សាប៊ូដុំចំនួន ១០០ ដុំ
១៦-វីតាមីនសេចំនួន ៣០ ប្រអប់ (ស្មើនឹង ៣០០ ទីប)
១៧-ប្រេងក្រឡាចំនួន ៥ ដុំ (ស្មើនឹង ៦០ ដប)
១៨-ប្រេងខ្យល់ចំនួន ៥ ដុំ (ស្មើនឹង ៦០ ដប)
១៩-ម៉ាសចំនួន ៦០ ប្រអប់
ដោយឡែកបុគ្គលិកចំនួន២០នាក់ចូលរួមក្នុងកម្មវិធីម្នាក់ៗទទួលបានឃីដ ០១ ហើយក្នុងនោះមាន៖ ក្រម៉ា ០១ , សារ៉ុង ០១ , ច្រាស និងថ្នាំដុសធ្មេញ ០១ ឈុត , សាប៊ូ ០១ , ថ្នាំពេទ្យ ០១ ប្រអប់, ទឹកអាកុល ០១ដបតូច , ម៉ាស់ ១០បន្ទះ , ប្រេងកូឡា ០១ដប និងប្រេងខ្យល់ ០១ ដបផងដែរ។ ហើយកុមារចំនួន ៨០នាក់ ក្នុងម្នាក់ៗក៏ទទួលបានកាបូបសិក្សាដ៏ស្រស់ស្អាត ០១ ផងដែរ ហើយក្នុងនោះមានដូចជា៖សម្លៀកបំពាក់ ០១សម្រាប់,អាកុល ០១ ដប, សៀវភៅ ០២ក្បាល, ប៊ិច ០២ដើម, ថ្នាំដុសធ្មេញ ០១ប្រអប់, សាប៊ូ ០១ដុំ , ម៉ាស់ ២០បន្ទះ ក្តារខៀន ០១ និងជ័រលុប ០១ដុំផងដែរ៕