គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ «ជោគជ័យនៃនយោបាយវ៉ាក់សាំងឆ្លុះបញ្ចាំងអំពីជំនឿរបស់មហាជនលើរាជរដ្ឋាភិបាល!»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១​ |
    អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ «ជោគជ័យនៃនយោបាយវ៉ាក់សាំងឆ្លុះបញ្ចាំងអំពីជំនឿរបស់មហាជនលើរាជរដ្ឋាភិបាល!» អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ «ជោគជ័យនៃនយោបាយវ៉ាក់សាំងឆ្លុះបញ្ចាំងអំពីជំនឿរបស់មហាជនលើរាជរដ្ឋាភិបាល!»

    ក្នុងគោលបំណងបន្តរំលេចនិងពង្រីក ឱ្យមហាជនបានឃើញនូវលទ្ធផលជាក់ស្តែងដែលជាផ្លែផ្កានិង ជោគជ័យកើតចេញមកពីនយោបាយវ៉ាក់សាំងដែលសម្តេចតេជោ ហ៊ុន សែនបានដាក់ចេញ។ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ចេញ ផ្សាយនូវវីដេអូអប់រំផ្លូវការថ្មីមួយទៀត ដែលមានរយៈពេលជាង ១៤នាទី ក្រោមចំណងជើងថា « ជោគជ័យនៃនយោបាយវ៉ាក់សាំង ឆ្លុះបញ្ចាំងអំពីជំនឿរបស់មហាជនលើ រាជរដ្ឋាភិបាល»

    នៅក្នុងវីដេអូផ្លូវការនេះបានរំលេចឲ្យឃើញនូវជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលពិតជាមានអត្ថន័យច្រើនយ៉ាងណាស់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាយើង។

    ជាងនេះទៅទៀត វីដេអូផ្លូវការនេះ បានលើកឡើងនូវភស្តុតាងជាក់ស្តែង ជាច្រើនឆ្លុះបញ្ចាំងយ៉ាងច្បាស់ក្រឡែតអំពីសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង និងយ៉ាងរឹងមាំរបស់មន្ត្រីជាន់ខ្ពស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងប្រជាពលរដ្ឋខ្មែរទៅលើរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលគ្មានអ្នកណាអាចប្រកែកបានឡើយ។ ការគាំទ្រ និងការចូលរួមនេះនឹងបន្តស្ថិរស្ថេររយៈពេលយូរអង្វែងតទៅទៀតពីព្រោះវាជាការគាំទ្រនិងការចូលរួមដែលបង្កប់ដោយមោទនភាពជាតិក្នុងជម្រៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរ។

    វីដេអូក៏បានរំលេចឱ្យឃើញនូវលទ្ធផលនៃការចាក់វ៉ាក់សាំង គិតមកដល់ ខែកក្កដា ពលរដ្ឋកម្ពុជាជាង៥០%ហើយ  ក្នុងចំណោមប្រជាពលរដ្ឋ គោលដៅ១០លាននាក់  បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការរួចជាស្រេចថានឹងបន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអោយសម្រេចបានតាមផែនការណ៍ដែលបានកំណត់។

    ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលក៍បានគិតគូរជាស្រេចអំពីលទ្ធភាពចាក់ជូនកុមារដែលមានអាយុចាប់ពី១៨ឆ្នាំចុះក្រោម ហើយក៍កំពុងសិក្សា និងពិចារណាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនូវដុសទី៣ផងដែរ។

    ដោយឈរលើមូលដ្ឋាននៃការគិតគូរគ្រប់ជ្រុងជ្រោយល្អិតល្អន់បែបនេះហើយដែលជាកត្តាគន្លឹះក្នុងការទទួលបាននូវការគាំទ្រ និងការចូលរួមដ៍សកម្មបំផុតពីមហាជនគ្រប់ស្រទាប់៕

    សូមទស្សនាវីដេអូ៖

     

    អត្ថបទទាក់ទង