តួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនឡើងដល់ ១០២៥នាក់ហើយ
ភ្នំពេញ៖ ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ១០២៥នាក់ហើយ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា មានអ្នកជំងឺកូវីដ-១៩ ចំនួន ៣៩នាក់បន្ថែមទៀតហើយបានស្លាប់ នៅថ្ងៃទី១៤កក្កដា ២០២១ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺនេះ ឡើងដល់ ១០១២នាក់ហើយ។ សេចក្ដីប្រកាសដដែលឲ្យដឹងទៀតថា ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី មានចំនួន ៩៩៦នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេស ចំនួន ១៦៧នាក់ និងមានអ្នកជាសះស្បើយចំនួន ៨១៣នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាមានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៦៤ ៦១១នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេស ៥៥១៤នាក់, ព្យាបាលបានជាសះស្បើយចំនួន ៥៦ ១៧៨នាក់ និងមានអ្នកស្លាប់ចំនួន ១០២៥នាក់៕