គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល​ ចេញកាលបរិច្ឆេទ ពេលវេលា និង​ទីតាំងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនកុមារ និងយុវវ័យ​ ជាកូនចៅមន្ត្រីរាជការ​ថ្នាក់ជាតិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១​ |
    ក្រសួងសុខាភិបាល​ ចេញកាលបរិច្ឆេទ ពេលវេលា និង​ទីតាំងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនកុមារ និងយុវវ័យ​ ជាកូនចៅមន្ត្រីរាជការ​ថ្នាក់ជាតិ ក្រសួងសុខាភិបាល​ ចេញកាលបរិច្ឆេទ ពេលវេលា និង​ទីតាំងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនកុមារ និងយុវវ័យ​ ជាកូនចៅមន្ត្រីរាជការ​ថ្នាក់ជាតិ

    ភ្នំពេញ​៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១​នេះ ក្រសួងសុខាភិបាល បាន​ចេញនូវកាលបរិច្ឆេទ ពេលវេលា និង​ទីតាំងចាក់វ៉ាក់សាំងជូន​កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ​ដល់អាយុក្រោម​ ១៨ឆ្នាំ ជាកូនចៅមន្ត្រីរាជការថ្នាក់ជាតិ​។ នេះបើយោងតាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ស្ដីពី យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ (ស៊ីណូវ៉ាក់) ដល់កុមារ និង​យុវវ័យ​អាយុ​ចាប់ពី ១២ឆ្នាំ​ ដល់អាយុក្រោម ១៨ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រះសីហនុ និង​ខេត្ត​ព្រះសីហនុ។

    សេចក្ដីជូនព័ត៌មាន​របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គណៈកម្មការ​ចំពោះកិច្ច​ចាក់​វ៉ាក់​សាំង​​​កូវីដ១៩ (គ.វ.ក-១៩) បាន​ធ្វើផែនការលម្អិត​ចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និង​យុវវ័យ​មានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម​ ១៨ឆ្នាំ ដោយអនុវត្តនូវ យុទ្ធសាស្ត្រផ្ការីក របស់​សម្ដេច​តេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​។ យុទ្ធនាការនេះ នឹងចាប់ផ្ដើម​បើកចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ចេញពីរាជធានីភ្នំពេញ និង​បន្តបន្ទាប់​នៅខេត្ត​កណ្ដាល ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង។

    អត្ថបទទាក់ទង