គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន ​សែន ចូល​រួមពិធី​កាន់​បិណ្ទ​ទី​៩ ​នៅ​វ​ត្ត​មុនី​សុវណ្ណ​«វ​ត្ត​ចំពុះ​ក្អែក​» ក្នុងសង្កាត់​ព្រែក​ថ្មី ​

        ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០​ |
        សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន ​សែន ចូល​រួមពិធី​កាន់​បិណ្ទ​ទី​៩ ​នៅ​វ​ត្ត​មុនី​សុវណ្ណ​«វ​ត្ត​ចំពុះ​ក្អែក​» ក្នុងសង្កាត់​ព្រែក​ថ្មី ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន ​សែន ចូល​រួមពិធី​កាន់​បិណ្ទ​ទី​៩ ​នៅ​វ​ត្ត​មុនី​សុវណ្ណ​«វ​ត្ត​ចំពុះ​ក្អែក​» ក្នុងសង្កាត់​ព្រែក​ថ្មី ​

        ភ្នំពេញ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន ​សែន ​និង​ក្រុម​គ្រួសារ ​ព្រម​ទាំង​សមាជិក-​សមាជិកា​កាក​បាទ​ក្រហម​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ​៩​រោច ​ខែ​ភទ្របទ ​ឆ្នាំ​ជូត ទោស័ក ព.ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ​ខែ​កញ្ញា ​ឆ្នាំ២០២០ បាន​នាំ​ចង្ហាន់​បិណ្ឌ​បាត្រ​ជា​ច្រើន​មុខ​ ចូល​រួមពិធី​កាន់​បិណ្ទ​ទី​៩ ​នៅ​វ​ត្ត​មុនី​សុវណ្ណ​«វ​ត្ត​ចំពុះ​ក្អែក​»​ស្ថិត​នៅសង្កាត់​ព្រែក​ថ្មី ​ខណ្ឌ​ច្បារអំពៅ ​រាជ​ធានី​ភ្នំពេញ​។

        ពិធី​ធ្វើ​តា​ម​ប្រពៃណី​នៃ​ព្រះពុទ្ធ​សាសនានេះ សម្តេច​កិត្ត​ព្រឹទ្ធបណ្ឌិត ​បាន​វេប្រគេន​ព្រះសង្ឃ ​នូវច​ង្ហាន់ ​បច្ច័យ ទេយ្យទាន ដើម្បីឧ​ទ្ទិស​នូវ​ផល្លា​អានិសង្ឃ ​ជូន​ទៅដ​ល់ដួ​ងវិ​ញ្ញាណក្ខន្ធ ​បុព្វ​ការីជន ​មាតាបិតារ​បស់​សម្តេច ​គឺអ្នកឧកញ៉ា ​ព្រឹទ្ធ​មហា​ឧបាសិកាធ​ម្មញ្ញាណវិវឌ្ឍនា​ ប៊ុន ស៊ាងលី, មហាឧបាសក លីន គ្រី, មហាឧបាសិកា ឌី ប៉ុក, អ្នកឧកញ៉ាមហា​ភក្តីសប្បុរិស​ភោគា​ធិបតី ​ហ៊ុន ​នាង ​ត្រូវ​ជាមាតាបិតា​បង្កើត​របស់​សម្តេច​តេជោ ហ៊ុន សែន, វិញាណក្ខន្ធ​បុត្រ​ច្បងរបស់ស​ម្តេច​ ដែល​បានបា​ត់ប​ង់ជី​វិត​នៅ​ក្នុងរ​បប​ប្រល័យពូ​ជសា​សន៍ ​និង​វិញ្ញាណក្ខន្ធ​ញាតិ​ការ​ទាំង​៧ស​ន្តាន​ដែល​បាន​ចែកឋា​នទៅកា​ន់​បរលោក​ សូម​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​អស់លោ​កទាំងនោះបា​នទទួល​យក​មនុញ្ញ​ផល​ និង​ងាកក្រោ​យ​ឱ្យ​ពរ​ជ័យ​ជូន​ដល់​សម្តេច​ទាំងទ្វេ ​និង​ក្រុមគ្រួសារ​ ព្រម​ទាំង​ប្រជា​ពលរដ្ឋ​កម្ពុជា ​ទូទាំង​ប្រទេស​ឱ្យជួ​ប​តែសេ​ចក្តីសុខសុ​វត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ ​នា​រដូវ​បុណ្យ​កាន់​បិណ្ឌនេះ​៕

        ពាក្យគន្លឹះទាក់ទង
        អត្ថបទទាក់ទង