គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មនុស្សជាង ៥០០នាក់ ត្រូវបានឃាត់ខ្លួនដើម្បីអប់រំ និងពិន័យ ករណីល្មើសបម្រាមគោចរក្នុងរាជធានីភ្នំពេញ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៤ ខែសីហា ឆ្នាំ២០២១​ |
    មនុស្សជាង ៥០០នាក់ ត្រូវបានឃាត់ខ្លួនដើម្បីអប់រំ និងពិន័យ ករណីល្មើសបម្រាមគោចរក្នុងរាជធានីភ្នំពេញ​ មនុស្សជាង ៥០០នាក់ ត្រូវបានឃាត់ខ្លួនដើម្បីអប់រំ និងពិន័យ ករណីល្មើសបម្រាមគោចរក្នុងរាជធានីភ្នំពេញ​

    ភ្នំពេញ​៖​ នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះកងកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្សចំនួន ៥៤៨នាក់ ដើម្បីយកមកអប់រំ និងធ្វើការផាកពិន័យ បន្ទាប់ពីពួកគេបានល្មើសទៅនឹងបម្រាម​គោចររបស់សាលារាជធានីភ្នំពេញ​ ដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ បម្លែងថ្មី Delta។

    យោងតាមលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល ដែលទទួលបាននាព្រឹកថ្ងៃទី0៤សីហានេះ ឲ្យដឹងថា សម្រាប់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ កាអនុវត្តវិធានការច្បាប់មានចំនួន ៣៧២ ករណី ដោយ ឃាត់ខ្លួនមនុស្ស(អប់រំ និងពិន័យ) ចំនួន ៥៤៨ នាក់, ឃាត់យានយន្ត ចំនួន ២១៥គ្រឿង និងពិន័យជាប្រាក់ ចំនួន ៣២លានរៀល។

    សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញបានដាក់ចេញនូវវិធានការរដ្ឋបាល ដោយបានអនុវត្តបម្រាមគោចរ រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ ក្នុងការអនុវត្តបម្រាមគោចរនេះ រាល់អ្នកល្មើសនេះបម្រាមនឹងត្រូវផាកពិន័យ​ ដោយក្នុងនោះ រថយន្ត១គ្រឿង ១លានរៀល និងម៉ូតូ១គ្រឿង​ ២០ម៉ឺនរៀល។

    រយៈពេល០៤យប់កន្លងមកនេះគឺចាប់ពីយប់អធ្រាត្រថ្ងៃទី៣០ ខែកក្កដា រហូតដល់យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ត្រូវគេមើលឃើញថាមានអ្នកបើយានយន្តល្មើសបំរាមគោចរមួយចំនួនត្រូវបានផាកពិន័យ ដោយក្នុងនោះម៉ូតូ០១គ្រឿងចំនួន២០ម៉ឺនរៀល និងរថយន្ត០១គ្រឿង០១លានរៀលដើម្បីជាការប្រមាន។រាជធានីភ្នំពេញការអនុវត្តវិធានការរដ្ឋបាលមានរយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕

    អត្ថបទទាក់ទង