សូមប្រុងប្រយ័ត្ន!!! កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ៣៦ករណីបន្ថែមទៀត
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី B .1.617.2 Delta ចំនួន៣៦ករណីបន្ថែមទៀត នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ក្នុងនោះបុគ្គលិកសុខាភិបាលចំនួន ០៨នាក់ និងអ្នកភូមិក្នុងសហគមន៍ចំនួន ២៨នាក់។
សូមកត់សម្គាល់ថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទ ដែលតា (Delta) លើពលករត្រឡប់មកពីប្រទេសថៃ អ្នកដំណើរមកតាមយន្តហោះ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ២៦០នាក់ (ស្ត្រី ១២៥នាក់)៕
អត្ថបទទាក់ទង