គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ស្ថានទូតអាមេរិកប្រកាសផ្ដល់ជំនួយ ៤លានដុល្លារបន្ថែម ដល់កម្ពុជាសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១​ |
    ស្ថានទូតអាមេរិកប្រកាសផ្ដល់ជំនួយ ៤លានដុល្លារបន្ថែម ដល់កម្ពុជាសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ស្ថានទូតអាមេរិកប្រកាសផ្ដល់ជំនួយ ៤លានដុល្លារបន្ថែម ដល់កម្ពុជាសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ភ្នំពេញ៖ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់ការអភិវឌ្ឍអន្តរជាតិ​ (USAID) នៅថ្ងៃទី​០៩ ខែសីហា ឆ្នាំ២០២១​ សហរដ្ឋអាមេរិក​ បានប្រកាស​ផ្ដល់ជំនួយ​បន្ថែម​ចំនួន ៤លានដុល្លារ ជាជំនួយ​បន្ទាន់​ទាក់ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ១៩ សម្រាប់​ប្រទេស​កម្ពុជា ។

    ជំនួយនេះ នឹង​ផ្ដល់​ការគាំទ្រ​ទាន់ពេលវេលា ពិសេស​ដោយប្រយោល​លើអំណោយ​នាពេលថ្មីៗនេះ របស់អាមេរិក​ ជាវ៉ាក់សាំង Johnson & Johnson ចំនួន​ ១ ០៦០ ១០០ ដូស ដែលត្រូវ​បាន​ផ្ដល់តាមរយៈ​យន្តការ​កូវ៉ាក់ ក្នុង​ការ​បង្កើន​​នូវភាព​ត្រៀម​ជាស្រេច​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ធ្វើ​ការចាក់វ៉ាក់សាំង​កូវីដ១៩ ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ក្នុង​ចំណោម​ប្រជាជន​ដែល​ត្រូវ​ចាក់​ធ្វើអន្តរាគមន៍ផ្នែក​សុខភាព​សាធារណៈ ដើម្បីគ្រប់គ្រង​ជំងឺកូវីដ១៩ និងពង្រឹង​ផ្នែកមន្ទីរពិសោធន៍​ ដើម្បី​លើកម្ពស់​សមត្ថភាព​ក្នុងការធ្វើតេស្ត​។

    អត្ថបទទាក់ទង