គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មី៖ «វ៉ាក់សាំងកាតព្វកិច្ច ជាទស្សនវិស័យឈានមុខគេរបស់សម្តេចតេជោ ហ៊ុន សែន កំពុងក្លាយជាគំរូរបស់ពិភពលោក!»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១​ |
    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មី៖ «វ៉ាក់សាំងកាតព្វកិច្ច ជាទស្សនវិស័យឈានមុខគេរបស់សម្តេចតេជោ ហ៊ុន សែន កំពុងក្លាយជាគំរូរបស់ពិភពលោក!» អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មី៖ «វ៉ាក់សាំងកាតព្វកិច្ច ជាទស្សនវិស័យឈានមុខគេរបស់សម្តេចតេជោ ហ៊ុន សែន កំពុងក្លាយជាគំរូរបស់ពិភពលោក!»

    នៅថ្ងៃទី១១ខែសីហា ឆ្នាំ២០២១នេះ ក្នុងគោលបំណងបង្ហាញជូនដល់សាធារណជនទាំងក្នុងនិងក្រៅប្រទេស ឱ្យបានឃើញនូវលទ្ធផលជាក់ស្តែងជាផ្លែផ្កា និងជោគជ័យដ៏ធំធេងដែលកើតចេញមកពី «នយោបាយវ៉ាក់សាំង និងទស្សនវិស័យវែងឆ្ងាយនិងឈានមុខគេរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ» អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានផលិត និងបញ្ចេញផ្សាយនូវវីដេអូស្ពតផ្លូវការមួយ មានរយៈពេលប្រមាណជាង១៦នាទី ក្រោមចំណងជើងថា « វ៉ាក់សាំងកាតព្វកិច្ច ជាទស្សនវិស័យឈានមុខគេរបស់សម្តេចតេជោ ហ៊ុន សែន កំពុងក្លាយជាគំរូរបស់ពិភពលោក» ។

    វីដេអូនេះ បានបញ្ជាក់ថា កម្ពុជាមិនត្រឹមតែឈានមុខគេក្នុងការចាត់ចែងស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែ ប្រមុខដឹកនាំកម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន ក៏ជាមេដឹកនាំដែលមានទស្សនៈវិស័យឈានមុខគេក្នុងរឿង «វ៉ាក់សាំងកាតព្វកិច្ច» ផងដែរ។  «វ៉ាក់សាំងកាតព្វកិច្ច» មានន័យថា មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងបុគ្គលិកសុខាភិបាលផង ត្រូវតែចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាដើម្បីការពារជំងឺកូវីដ-១៩។  ហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជា មានតម្រូវការចាំបាច់ដែលត្រូវតែដាក់ចេញនូវផែនការ « វ៉ាក់សាំងកាតព្វកិច្ច» បែបនេះ?

    «វ៉ាក់សាំងកាតព្វកិច្ច» គឺមានគោលបំណងដើម្បីធានាថា គ្រូពេទ្យ, មន្ត្រីរាជការទាំងស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធដែលជាក្រុមមនុស្សជួរមុខ និងជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាលត្រូវតែចាក់វ៉ាក់សាំងជាចាំបាច់ ពីព្រោះអ្នកទាំងនោះ គឺជាសរសរគ្រឹះក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩។ ហើយប្រសិនបើសរសរគ្រឹះទាំងនោះគ្មានអាវុធការពារខ្លួន ហើយរងការវាយប្រហារដោយជំងឺរាត ត្បាតដ៏កាចសាហាវនេះ ប្រទេសទាំងមូលពិតជានឹងជួបគ្រោះអាសន្នដ៍ធំជាក់ជាមិនខាន។

    គឺក្នុងទស្សនៈវិស័យដ៏ប្រាកដនិយមបែបនេះហើយ ដែលប្រមុខដឹកនាំកម្ពុជាបានប្រកាសដាក់ចេញនូវគោលការណ៍ដ៍ច្បាស់លាស់នេះឡើង ហើយនៅពេលដែលវ៉ាក់សាំងត្រូវបានចាក់ជូនពលរដ្ឋក្នុងចំនួនច្រើនលើសលប់ គឹនឹងបង្កើតបានូវភាពស៊ាំំក្នុងសង្គមជាតិយើង គួបផ្សុំនឹងការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការសុខាភិបាលចាំបាច់នានា យើងសង្ឃឹមជឿជាក់ថា កម្ពុជាពិតជានឹងឆ្លងផុតដំណាក់កាលដ៏លំបាកនេះដោយជោគជ័យ ហើយច្បាស់ណាស់ថា ជោគជ័យដែលមានអត្ថន័យជាប្រវត្តិសាស្ត្រនេះពិតជាមិនអាចកាត់ផ្តាច់បានឡើយពីទស្សនៈវិស័យឈានមុខគេរបស់សម្តេចតេជោ ហ៊ុន សែន និងការចូលរួមយ៉ាងសស្រាក់សស្រាំនិងដ៍លើសលុបពីសំណាក់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានក៍ដូចជាក្រុមគ្រូពេទ្យ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

    និយាយជារួម «វ៉ាក់សាំងកាតព្វកិច្ច» ដែលត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន គឺជានយោបាយដ៏ត្រឹមត្រូវនិងមានប្រសិទ្ធភាពបំផុត ពីព្រោះនយោបាយនេះប្រៀបបានទៅនឹងអាវក្រោះការពារជំងឺកូវីដ-១៩ ដែលពាក់ជាប់នឹងខ្លួនមន្ត្រីជួរមុខរបស់រាជរដ្ឋាភិបាល។

    ជាលទ្ធផលជាក់ស្តែងដែលមិនអាចប្រកែកបាននោះ គឺមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងក្រុមគ្រូពេទ្យក៏ដូចជាបុគ្គលិកសុខាភិបាលទាំងអស់ សុទ្ធតែមានសុខភាពល្អ និងចៀសផុតពីការឆ្លងជំងឺកូវីដ -១៩ ដោយសារតែពួកគេគ្រប់គ្នាបានទទួលវ៉ាក់សាំងរួចរាល់។ ដោយសារការត្រៀមលក្ខណៈជាមុននិងបានយ៉ាងម៉ត់ចត់ដ៍ល្អនេះហើយ ទើបកម្ពុជាអាចមានវ៉ាក់សាំងចាក់ជូនពលរដ្ឋរបស់ខ្លួនបានយ៉ាងលឿនរហ័ស ពោល គឺគិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ ២០២១នេះ ពលរដ្ឋខ្មែរដែលជាគោលដៅចំនួនជាង៨០% ហើយដែលទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ ១៩។

    យុទ្ធនាការចាក់វ៉ាក់សាំងកំពុងបន្តធ្វើយ៉ាងសកម្មជារៀងរាល់ថ្ងៃ។ ផែនការចាក់វ៉ាក់សាំងដល់មនុស្ស ១០ លាននាក់ដែលគ្រោងនឹងសម្រេចរហូតដល់ដំណាច់ ឆ្នាំ២០២១ ពេលនេះក៍អាចសម្រេចបានមុនការគ្រោងទុក ហើយផែនការនេះនឹងត្រូវពង្រីករហូតដល់ទៅ១៣លានាក់៕

    សូមទស្សនាវីដេអូរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖

    អត្ថបទទាក់ទង