គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការកូវីដ១៩ លេខរៀងទី ៨លាន បានទទួលថវិកា ១០លានរៀល ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន​ សែន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១​ |
    អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការកូវីដ១៩ លេខរៀងទី ៨លាន បានទទួលថវិកា ១០លានរៀល ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន​ សែន​ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការកូវីដ១៩ លេខរៀងទី ៨លាន បានទទួលថវិកា ១០លានរៀល ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន​ សែន​

    ស្ទឹងត្រែង​៖ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៨លាន បានទទួលអំណោយថវិកាចំនួន​ ១០លានរៀល និងសម្ភារៈផ្សេងទៀត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

    នៅព្រឹកថ្ងៃទី១២​ ខែសីហា​​ ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ១០លានរៀល សម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន​ទៀត​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៨លាន

    នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃើញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី ៨លាន គឺលោកស្រី ថឹង ថា អាយុ ៥៦ ឆ្នាំ ដែលសព្វថ្ងៃរស់នៅភូមិដនឡូង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

    សូមបញ្ជាក់ថា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ធ្លាប់បាន​ផ្ដល់​ជំនួយឧបត្ថម្ភទឹកប្រាក់​លើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំង ៧លើករួចមកហើយ​ ដោយម្នាក់ៗទទួលបាន​ថវិកា ចំនួន​ ១០លានរៀល សម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន​ទៀត​៕

    អត្ថបទទាក់ទង