ឯកឧត្ដម គន់ គីម នាំយកអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់អតីតយុទ្ធជននៅឃុំក្រយា ស្រុកសន្ទុក
កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ទៅឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ធ្វើយ៉ាងណាឱ្យសក្តិសមទៅនឹងអ្វីដែលបងប្អូនបានធ្វើពលីកម្ម និងលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារ បូរណភាពទឹកដី និងសេចក្តីសុខសាន្តប្រជាជន។
អំណោយត្រូវឧបត្ថម្ភនាឱកាសនោះបានផ្ដល់ជូនចំនួន ១៤១ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤០ ម៉ឺនរៀល អង្ករចំនួន ៣០ គីឡូក្រាម និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត៕