គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធការចុះផ្សាយរបស់សារព័ត៌មាន VOD

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១​ |
    អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធការចុះផ្សាយរបស់សារព័ត៌មាន VOD អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធការចុះផ្សាយរបស់សារព័ត៌មាន VOD

    ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គ្មានគម្រោងជួបជាមួយក្រុមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសបារាំងនោះទេ ។

    ការបដិសេធរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃបានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន VOD បានចុះផ្សាយថា «មន្ត្រីអតីតបក្សប្រឆាំងថា ខ្លួនមានគម្រោងជួបពិគ្រោះយោបល់ក្រៅផ្លូវការជាមួយសម្តេចក្រឡាហោម ស ខេង នៅបារាំង»

    យោងតាមសេចក្តីបដិសេធរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា «ការធ្វើដំណើរទៅកាន់ប្រទេសបារាំងរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដោយសារធុរៈផ្ទាល់ខ្លួន ហើយគ្មានកម្មវិធីផ្សេងក្រៅពីនេះឡើយ»

    អត្ថបទទាក់ទង