អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ លេខរៀងទី៩លាន ទទួលបានអំណោយពីសម្ដេចតេជោ
ត្បូងឃ្មុំ៖ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ លេខរៀងទី៩លាន បានទទួលអំណោយថវិកា ១០លានរៀល និងសម្ភារៈមួយចំនួនទៀត ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បាននាំយកថវិកា ចំនួន ១០លានរៀល និងសម្ភារៈមួយចំនួនទៀត ទៅផ្ដល់ជូនលោកយាយ ព្រំ កួយ អាយុ ៧៦ឆ្នាំរស់នៅភូមិថ្មសំលៀង ឃុំមាន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលជាអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងលេខរៀងទី៩លាន។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងកូវីដ១៩ បានប្រមាណ ៩០,១២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៧២,៥៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១នាក់៕
អត្ថបទទាក់ទង