គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ទារិកាភ្លោះ៣នាក់ បានទទួលអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១​ |
    ទារិកាភ្លោះ៣នាក់ បានទទួលអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទារិកាភ្លោះ៣នាក់ បានទទួលអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    តាកែវ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដម​ ស្វាយ ដូត តំណាងឯកឧត្ដម សេង ទៀត ជំនួយការសម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី បាននាំយក​ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ទៅប្រគល់ជូនផ្ទាល់ដល់គ្រួសារ​ដែលបានសម្រាលបានទារិកាភ្លោះ ៣នាក់ រស់នៅភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។

    ទារិកាភ្លោះទាំងបីនេះ បានប្រសូតកាលពីថ្ងៃទី១៦ ខែសីហា​ ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកបាទី ស្រុកបាទី ខេត្តតាកែវ ជាកូនទី២ ដែលមានឪពុកឈ្មោះ ម៉ែន យ៉ែម អាយុ ៤២ឆ្នាំ មុខរបរកម្មករសំណង់ និងម្ដាយឈ្មោះ រ៉ុម រិទ្ធ អាយុ ៣១ឆ្នាំមុខរបរកម្មការិនីរោងចក្រ។

    ឯកឧត្ដម​ ស្វាយ ដូត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។

    ឯកឧត្តមបន្តថា ចំនួនគ្រួសារទារកភ្លោះបីនាក់នេះមានច្រើនជាងនេះទៀត ដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភតាមរយៈអ្នកតំណាងរាស្រ្ត និងក្រុមការងារចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក រាជធានីខេត្ត។ ឯកឧត្តមបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបំរើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបីឬបួននាក់ពិតប្រាកដ។ ឯកឧត្តមបានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ រស់នៅស្អាត លាងដៃជាមួយសាប៊ូ អាល់កុង ឬទឹកលាងដៃ ដើម្បីការឆ្លងរីករាលដាល នៃជំងឺកូវីដដ៏កាចសាហាវ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក។

    តំណាងគ្រួសារកូនភ្លោះ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់ កាលៈទេសៈទាំងអស់ ពិសេសចំពោះប្រជាពលរដ្ឋមានទុក្ខលំបាក គឺតែងតែមានវត្តមានសម្តេចទាំងទ្វេ ចុះជួយអន្តរាគមន៍គ្រប់ពេលវេលា។

    អំណោយសប្បុរសធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានថវិកា ៥លានរៀល អង្គរ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្ករសរ៥គីឡូក្រាម ក្រម៉ា២ និងសរុង២។

    សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ឫបួននាក់ ចំនួន៣៨១គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ដែលជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច៕