ព្រះមហាក្សត្រ ប្រទានព្រះរាជអំណោយដល់ជនចាស់ជរា ចំនួន ៤៦៥នាក់ ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយដ៏ថ្លៃថ្លា ចែកជូនជនចាស់ជរាចំនួន ៤៦៥នាក់ ដែលមានជីវភាពក្រីក្រ និងគ្មានទីពឹងកំពុងជួបប្រទះការខ្វះខាត នៅឃុំចំនួន ០៥ ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ព្រះរាជអំណោយទាំងអស់ត្រូវបានសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង នាំយកទៅចែកជូនជនចាស់ជរាទាំង ៤៦៥នាក់ ក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ (០១ តុលា) នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ។
អត្ថបទទាក់ទង