គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោកយាយ លោកតា អាយុលើសពី ១០០ឆ្នាំ ចំនួន ៣នាក់ទៀត បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១​ |
    លោកយាយ លោកតា អាយុលើសពី ១០០ឆ្នាំ ចំនួន ៣នាក់ទៀត បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន លោកយាយ លោកតា អាយុលើសពី ១០០ឆ្នាំ ចំនួន ៣នាក់ទៀត បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន

    បាត់ដំបង​៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល​ និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំយករង្វាន់លើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់លោកយាយ លោកតាអាយុ ១០០ឆ្នាំ​ ឡើង ចំនួន ៣នាក់ បន្ថែមទៀត៖

    ១. លោកយាយ ទូច យ៉ុន អាយុ ១០៤ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

    ២.​ លោកយាយ អេង មុំ អាយុ ១០៦ឆ្នាំ រស់នៅភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង

    ៣.​ លោកតា គង់ សេម អាយុ ១០៤ឆ្នាំ រស់នៅភូមិតាម៉ឺន ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង

    សូមបញ្ជាក់ថា អំណោយសម្តេចតេជោ ហ៊ុន សែន ដែលត្រូវផ្តល់ជូនលោកតា លោកយាយ នាពេលនេះ គឺទទួលបានក្នុង ១នាក់ ថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕

    អត្ថបទទាក់ទង