គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រជាពលរដ្ឋជាង ៥០០គ្រួសារ រងគ្រោះដោយទឹកជំនន់ទទួលបាន​អំណោយសង្គ្រោះបន្ទាន់ពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១​ |
    ប្រជាពលរដ្ឋជាង ៥០០គ្រួសារ រងគ្រោះដោយទឹកជំនន់ទទួលបាន​អំណោយសង្គ្រោះបន្ទាន់ពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប្រជាពលរដ្ឋជាង ៥០០គ្រួសារ រងគ្រោះដោយទឹកជំនន់ទទួលបាន​អំណោយសង្គ្រោះបន្ទាន់ពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​

    ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទឹកស្ទឹងព្រែកត្នោត នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន​ ៥១៥គ្រួសារ បានទទួលអំណោយសង្គ្រោះបន្ទាន់ពីសម្ដេចតេជោ ហ៊ុន សែន​ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​។

    នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០២១​នេះ ឯកឧត្ដម​ ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាន​នាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន៖ ​អង្គរ មី ត្រីខ ទឹកស៊ីអ៊ីវ ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៥១៥គ្រួសារ ដែលទទួលរងនូវការជន់លិចដោយទឹកជំនន់ ស្ទឹងព្រែកត្នោត នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពិធី​ចែក​អំណោយ​នេះ ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​បរិវេណ​ក្រុមហ៊ុន​ដឹកជញ្ជូន​សំរាម Mizuda Group Co.,Ltd ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ ក្នុង​សង្កាត់​ស្ពានថ្ម​ ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ។

    ឯកឧត្ដម​​ ឃួ​ង ស្រេង បានបញ្ជាក់​ថា គិត​មកដល់​ព្រឹក​ថ្ងៃទី​២៨តុលា​នេះ ទឹកស្ទឹង​ព្រែក​ត្នោត​បាន​ស្រក​ចុះ​៤​តឹក​ហើយ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ទាំង​អាជ្ញាធរ ទាំង​កម្លាំង​មាន​សមត្ថកិច្ច ​និង​កង​អង្គរក្ស​សម្ដេច​តេ​ជោ នៅតែ​ឈរជើង នៅ​ទីតាំង​បញ្ជាការ​ស្រាល ដើម្បី​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ខណៈដែល​ពួកគាត់​ត្រូវការ​ជួយសង្គ្រោះ​ដោយ​ប្រការ​ផ្សេងៗ​។ សម្ដេច​តេ​ជោ ហ៊ុន សែន ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតជានិច្ច​ជា​កាល នៅជាប់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ជានិច្ច ពោលគឺ​នៅពេលដែល​បងប្អូន​ប្រជាពលរដ្ឋ​មាន​បញ្ហា​ទុក្ខព្រួយ​គឺ សម្ដេច​ទាំងពីរ​ជួយ​បងប្អូន​ប្រជាពល​រដ្ឋ​ជានិច្ច ដោយ​មិន​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ការ​អត់បាយ​នោះទេ​។​

    ឯកឧត្ដម​បានឲ្យ​ដឹងបន្ថែមទៀតថា អំណោយ​ជា​អង្ករ​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន ​១០០០​តោន​ បាន​ត្រៀម​រួចរាល់​ហើយ ដើម្បី​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​៕

    រូបភាព៖ BTV

    អត្ថបទទាក់ទង