គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជិត ៩០០គ្រួសារ ទទួលបានអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១​ |
    ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជិត ៩០០គ្រួសារ ទទួលបានអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជិត ៩០០គ្រួសារ ទទួលបានអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០២១នេះ ឯកឧត្ដម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ទឹកសណ្ដស្ទឹង​ព្រែក​ត្នោត​ ចំនួន ៨៦៩គ្រួសារ ស្ថិតនៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ឯកឧត្ដម​ អភិបាលរាជធានីបានមានប្រសាសន៍ថា​ បើទោះបីជាទឹកជំនន់ស្ទឹង​ព្រែកត្នោត​បាន​ស្រកក៏ពិតមែន​ ប៉ុន្តែអាជ្ញាធរនៅតែតាមដានដោយយកចិត្តទុកដាក់ រហូតបងប្អូនប្រជាពលរដ្ឋមិនមានផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះទៀត ដោយអនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ​ ហ៊ុន​ សែន​ គឺការងារសំខាន់ ត្រូវសង្គ្រោះប្រជាពលរដ្ឋ និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់​ស្លាប់ដោយអត់បាយ ដោយយើង​មិនដឹងនោះទេ​។

    ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសប្រជាពលរដ្ឋ​រងគ្រោះទាំ​ង​អស់ សូមបន្ត និងបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ដោយត្រូវអនុវត្តនូវរាល់វិធានការទាំងឡាយ តាមការណែនាំ​របស់​ក្រសួង​សុខាភិបាល និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីចៀស​ឆ្ងាយ​ផុ​តពីជំងឺកូវីដ-១៩ ។

    បន្ទាប់ពីបានចែកជូនអំណោយដល់ពលរដ្ឋរួចហើយ ឯកឧត្ដម​ អភិបាលរាជធានី ក៏បាន​ចុះ​ពិនិត្យ​ការ​កាយ​ប្រឡាយ​បង្ហូរ​ទឹក​ចូល​ស្ទឹង​ព្រែក​ត្នោតវិញ​ ត្រង់​ចំនុច​ផ្លូវ​បេតុង ចូល​វត្ត​កំពង់​ក្ដុលផងដែរ៕

    អត្ថបទទាក់ទង