ក្រសួងសុខាភិបាល អនុញ្ញាតឲ្យប្រើប្រាស់ឱសថ Molnupiravir ព្យាបាលជំងឺកូវីដ១៩ ក្នុងលក្ខខណ្ឌបន្ទាន់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យប្រើប្រាស់ ឱសថព្យាបាលជំងឺកូវីដ-១៩ ឈ្មោះ Molnupiravir ក្នុងលក្ខខណ្ឌបន្ទាន់ ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ឱសថ Molnupiravir នេះជាប្រភេទថ្នាំគ្រាប់ សម្រាប់លេប (ប្រើតាមមាត់) ប្រឆាំងនឹងមេរោគកូវីដ១៩ ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ សម្រាប់ព្យាបាលជំងឺកូវីដ១៩។ ឱសថ Molnupiravir នេះផលិតដោយក្រុមហ៊ុន Mylan Laboratories Limited ដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា។
ក្រសួងសុខាភិបាលបញ្ជាក់ថា សម្រាប់លក្ខខណ្ឌនៃការប្រើប្រាស់ឱសថនេះ គឺប្រើតែក្នុងអំឡុងពេលគ្រោះអាសន្នសុខភាពសាធារណៈនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាន និងជាជម្រើសនៃការព្យាបាល ដែលស្ថិតក្រោមការស្រាវជ្រាវ និងវាយតម្លៃ និងប្រើក្រោមអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងផែនការដាក់ពង្រាយឱសថជាតិបច្ចុប្បន្ន និងក្រុមមនុស្សអាទិភាព៕
អត្ថបទទាក់ទង