គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នឹងអញ្ជើញមកបំពេញទស្សនកិច្ច​ផ្លូវការ​នៅកម្ពុជា រយៈពេល២ថ្ងៃនៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២១​ |
    រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នឹងអញ្ជើញមកបំពេញទស្សនកិច្ច​ផ្លូវការ​នៅកម្ពុជា រយៈពេល២ថ្ងៃនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នឹងអញ្ជើញមកបំពេញទស្សនកិច្ច​ផ្លូវការ​នៅកម្ពុជា រយៈពេល២ថ្ងៃនៅកម្ពុជា

    ភ្នំពេញ៖ លោកជំទាវ ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ​នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

    ការបំពេញទស្សនកិច្ចនេះធ្វើឡើង​តបតាមការអញ្ជើញរបស់ ឯកឧត្ដម​ ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

    ក្នុងអំឡុងពេលទស្សនកិច្ចលោកជំទាវ ម៉ារីស ផេន នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

    លោកជំទាវ ម៉ារីស ផេន នឹងមានជំនួបទ្វេភាគី​ជាមួយ​ឯកឧត្ដម​ ឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្ស​លើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ក៏ដូចជា​បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម រួមទាំង​ការធ្វើជាប្រធានអាស៊ាននៅឆ្នាំ​២០២២ របស់កម្ពុជាផងដែរ​។

    ក្នុងឱកាសស្នាក់​នៅរាជធានីភ្នំពេញ លោកជំទាវ ម៉ារីស ផេន នឹងអញ្ជើញទៅទស្សនាអង្គការកម្ពុជា​ដើម្បីជួយស្ត្រីមានវិបត្តិ ដែលនឹងទទួលស្វាគមន៍ដោយ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។

    ដំណើរទស្សនកិច្ចផ្លូវការ​របស់លោកជំទាវ ម៉ារីស ផេន មកកាន់កម្ពុជា នឹង​បញ្ជាក់​ជាថ្មីនូវ ការប្ដេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បី​ពង្រឹងបន្ថែមទៀត​នូវទំនាក់ទំនង ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីដើម្បីផលប្រយោជន៍ទៅវិញទៅមក​នៃប្រទេសទាំងពីរ៕

    អត្ថបទទាក់ទង