ប្រមុខការទូតកម្ពុជា ទទួលស្វាមន៍ការបំពេញទស្សកិច្ចរបស់លោកជំទាវរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ការបំពេញទស្សនកិច្ចរបស់លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី។
បើតាមការគ្រោងទុក ភាគីទាំងពីរ នឹងបើកការពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម ពិសេសការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខ របស់កម្ពុជា។
អត្ថបទទាក់ទង