គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោក កឹម សុខា បញ្ជាក់ថា ពេលនេះ សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១​ |
    លោក កឹម សុខា បញ្ជាក់ថា ពេលនេះ សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ លោក កឹម សុខា បញ្ជាក់ថា ពេលនេះ សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ

    ភ្នំពេញ៖ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបញ្ជាក់តាមរយៈហ្វេសប៊ុកនៅថ្ងៃទី២៨វិច្ឆិកា ឆ្នាំ២០២១ថា ពេលនេះរូបលោកមិនជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់លោក សម រង្ស៊ី និងបក្ខពួកឡើយ ខណៈថ្មីៗនេះក្រុមរបស់ពួកគេបានត្រឡប់ទៅគាំទ្រដោយចំហរ នៅការដឹកនាំនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀត។
    តាមរយៈទំព័រហ្វេសប៊ុកលោក កឹម សុខា បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសង្កេតឃើញថា រហូតមកដល់ពេលនេះ លោក សម រង្ស៊ី និង សហការីនៅតែបន្តយកឈ្មោះ និងរូបថតខ្ញុំទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញតិ ឬ គាំទ្រពីខ្ញុំ។ លើសពីនេះទៅទៀត ជាក់ស្តែង លោក សម រង្ស៊ីនិងសហការីបានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួម ដោយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេសថ្មីៗនេះ គឺការត្រលប់ទៅគាំទ្រដោយចំហរឬ នៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន។ ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬ ជាជំហ៊ររបស់ខ្ញុំឡើយ។
    អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវឲ្យលោក សម រង្ស៊ី និងក្រុមខាងលើ ឈប់បំពានមកលើរូបខ្ញុំដោយការយកឈ្មោះ និងរូបថតខ្ញុំ ទៅប្រើប្រាសភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ផងដែរថា ខ្ញុំមិនពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និង ក្រុមនោះឡើយ»

    អត្ថបទទាក់ទង