គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ពលរដ្ឋខ្មែរអាមេរិកកាំងនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹង សម រង្ស៊ី ដែលឃោសនាចង់ឲ្យអាមេរិកដកសញ្ជាតិអ្នកគាំទ្រ CPP

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១​ |
    ពលរដ្ឋខ្មែរអាមេរិកកាំងនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹង សម រង្ស៊ី ដែលឃោសនាចង់ឲ្យអាមេរិកដកសញ្ជាតិអ្នកគាំទ្រ CPP ពលរដ្ឋខ្មែរអាមេរិកកាំងនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹង សម រង្ស៊ី ដែលឃោសនាចង់ឲ្យអាមេរិកដកសញ្ជាតិអ្នកគាំទ្រ CPP

    បន្ទាប់ពីនាំគ្នាប្រតិកម្មតាមរយៈការសម្តែងមតិជាបន្តបន្ទាប់ នៅថ្ងៃនេះ ពលរដ្ឋខ្មែរអាមេរិក នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹង លោក សម រង្ស៉ី ដែលឃោសនាបោកប្រាស់ ចង់ឱ្យអាមេរិកដកសញ្ជាតិអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក។

    បាតុកម្មនេះមានពលរដ្ឋខ្មែរអាមេរិកចូលរួមប្រមាណ៥០នាក់ ស្របពេលដែលលោក សម រង្ស៉ី និងបក្ខពួក កំពុងមានវត្តមាន នៅទីក្រុងឡូវែលនេះដែរ។

    សូមបញ្ជាក់ថា នាថ្មីៗនេះ មានពលរដ្ឋខ្មែរអាមេរិកជាច្រើន បានសម្តែងការប្រតិកម្មចំពោះការលើកឡើងររបស់ លោក សម រង្ស៉ី ដែលឃោសនាបោកប្រាស់ ចង់ឱ្យអាមេរិកដកសញ្ជាតិអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក៕ ប្រភព៖ FreshNews

    អត្ថបទទាក់ទង