រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ(KTV) រង្គសាល និងឌីស្កូតែក ចាប់ពីថ្ងៃនេះ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចឲ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ(KTV) រង្គសាល និងឌីស្កូតែក ចាប់ពីថ្ងៃទី៣០វិច្ឆិកានេះតទៅ តាមគន្លងប្រក្រតីភាពថ្មី។
ម្ចាស់ទីតាំង ឬម្ចាស់អាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ចាំបាច់ត្រូវមានកាតព្វកិច្ចចាត់តាំងបុគ្គលិកប្រចាំការនៅមុខច្រកចេញ-ចូលទីតាំង ដើម្បីធ្វើការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ស្របតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមា (SOP) របស់ក្រសួងទេសចរណ៍ គោលការណ៍ណែនាំរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត គឺការវាស់កម្ដៅ ការធ្វើអនាម័យ និងការបាញ់ថ្នាំសម្លាប់មេរោគ ជាដើម។
អត្ថបទទាក់ទង