គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ សង្គ្រោះ ស្តារ និងការពារ គឺជាមូលដ្ឋានគ្រឹះ នៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២​ |
    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ សង្គ្រោះ ស្តារ និងការពារ គឺជាមូលដ្ឋានគ្រឹះ នៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ សង្គ្រោះ ស្តារ និងការពារ គឺជាមូលដ្ឋានគ្រឹះ នៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានបញ្ចេញផ្សាយនូវវីដេអូមួយ ដោយរំលេចនូវអត្ថន័យក្រោមចំណងជើងថា សង្គ្រោះ ស្តារ និងការពារ គឺជាមូលដ្ឋានគ្រឹះ នៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា» ដែលវីដេអូនេះមានរយៈពេលប្រមាណ២៧នាទី។

    ការបញ្ចេញផ្សាយវីដេអូនេះ បានកើតមានឡើងស្របពេលដែលខួបអនុស្សាវរីយ៍លើកទី៤៣ឆ្នាំ នៃថ្ងៃរំដោះ៧មករា ជិតចូលមកដល់ គឺ (៧មករា ១៩៧៩-៧មករា ឆ្នាំ២០២២ )ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជាចងចាំជានិច្ច បន្ទាប់ពីបានរស់រានមានជីវិតក្រោយពីការកាប់សម្លាប់ដ៏ឃោរឃៅរយង់ឃ្នងនៃរបបបនប្រល័យពូជសាសន៍ប៉ុល ពត ក្នុងរយៈពេល២ឆ្នាំ ៨ខែនិង២០ថ្ងៃ។

    វីដេអូនេះ ក៏ជាការពញ្ញាក់ស្មារតីដល់ពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសគឺយុវជនត្រូវបន្តយល់ដឹង និងចង់ចាំអំពីប្រវត្តិសាស្ត្រ» និងអំពី « ស្មារតីនិងសមិទ្ធផល» ដែលបាននិងកំពុងកើតឡើងក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ហើយដែលការប្រារព្វខួបលើកទី៤៣ឆ្នាំនៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនៃការរស់រានមានជីវិត និងការរីកធំធាត់នៃប្រទេសជាតិយើងឡើងវិញនេះ គឺពិតជាកើតមានឡើងក្រោមស្នាដៃដ៏ធំធេងបំផុតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការសង្គ្រោះ ស្តារ ការពារអាយុជីវិត និងបន្តកសាងអភិវឌ្ឍប្រទេសជាតិ បម្រើប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។

    ហេតុនេះ គោលបំណងជាចំបង ដែលអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានផលិតនូវវីដេអូនេះឡើង ដោយចង់បញ្ជាក់ថា សង្គ្រោះ ស្តារ និងការពារ គឺជាមូលដ្ឋានគ្រឹះ នៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា»តែមួយគត់ ដែលបានធ្វើពលិកម្មសព្វបែបយ៉ាងក្នុងបុព្វហេតុដ៏សំខាន់និងមានអត្ថន័យបំផុតមួយនេះ។

    សូមទស្សនាវីដេអូ ដូចតទៅ៖

    អត្ថបទទាក់ទង