គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សហព័ន្ធសន្តិភាពសកល ចេញសេចក្ដីថ្លែងការគាំទ្របេសកកម្មសន្តិភាពនៅមីយ៉ាន់ម៉ារបស់សម្ដេចតេជោ ហ៊ុន​ សែន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២​ |
    សហព័ន្ធសន្តិភាពសកល ចេញសេចក្ដីថ្លែងការគាំទ្របេសកកម្មសន្តិភាពនៅមីយ៉ាន់ម៉ារបស់សម្ដេចតេជោ ហ៊ុន​ សែន​ សហព័ន្ធសន្តិភាពសកល ចេញសេចក្ដីថ្លែងការគាំទ្របេសកកម្មសន្តិភាពនៅមីយ៉ាន់ម៉ារបស់សម្ដេចតេជោ ហ៊ុន​ សែន​

    លោកបណ្ឌិត ថូម៉ាស ជីវ៉ាល់ ប្រធានសហព័ន្ធសន្តិភាពសកល បានចេញនូវសេចក្ដីថ្លែងការមួយដោយបានសម្តែងការគាំទ្រ និងការកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ចំពោះការដឹកនាំបេសកកម្មសន្តិភាពទៅកាន់ប្រទេសមីយ៉ាន់ម៉ា ប្រកបដោយជោគជ័យ។

    តាមរយៈលិខិតរបស់ខ្លួន លោកបណ្ឌិត ថូម៉ាស ជីវ៉ាល់ បានលើកឡើងថា វិបត្តិនៅមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន គឺមានសារៈសំខាន់ជាសាកល ហើយកិច្ចខិតខំប្រឹងប្រែងបញ្ចៀសស្ថានការណ៍នេះគឺពិតជាចាំបាច់ខ្លាំង។ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងសម្ដេច ហ៊ុន សែន វឌ្ឍនភាពគួរឱ្យកត់សម្គាល់នេះ កំពុងបានធ្វើឡើងឈាងឆ្ពោះទៅរកដំណោះស្រាយនៃវិបត្តិបច្ចុប្បន្ននេះ។

    សហព័ន្ធសន្តិភាពសកល ក៏សម្តែងការអបអរសាទរដល់លទ្ធផលនៃបេសកកម្មសន្តិភាព ដែលបានចែងនៅក្នុងសេចក្ដីថ្លែងការណ៍រួម អនុម័តកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ហើយដែលបានបើកផ្លូវឆ្ពោះទៅរកការផ្សះផ្សានិងសន្តិភាព នៅមីយ៉ាន់ម៉ា។

    សហព័ន្ធសន្តិភាពសកល សូមសម្ដែងនូវការគាំទ្រពេញទំហឹងចំពោះលទ្ធផលនិងការ ព្រមព្រៀងគ្នា រួមមាន៖

    ១៖ ការព្រមព្រៀងរក្សាបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២

    ២៖ ការព្រមព្រៀងអនុញ្ញាតឱ្យប្រេសិតពិសេសជួបជាមួយគ្រប់ភាគីជម្លោះ

    ៣៖ ការព្រមព្រៀងអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ សហព័ន្ធសន្តិភាពសកល សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង៕

    អត្ថបទទាក់ទង