លិខិតមិត្តអ្នកអាន៖ «សារជាតិអ្នកនយោបាយដែលរស់ដោយសារតោងកន្ទុយក្បិនគេ»
ពាក្យចាស់ពោលថា «ចាញ់ខ្លាំងស្រវាំងភ្នែក»។ យ៉ាងណាមិញ ទណ្ឌិត សម រង្ស៊ី នៅពេលនេះមិនត្រឹមតែស្រវាំងភ្នែកប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងស្រវាំងសតិបញ្ញាស្មារតីទៀតផងពីព្រោះលើទិដ្ឋភាព នយោបាយក៏ចាញ់អស់គ្មានសល់ ចំណែកអាយុក៏កាន់តែចាស់ខ្លាំង។
ជាក់ស្តែង បើយើងមើលរាល់ សំណេររបស់សម រង្ស៊ី សុទ្ធ តែបានបង្ហាញអំពីភាព ល្ងង់ខ្លៅនិងវិលក្បុង ហើយបង្កប់នូវចេតនា ទុច្ចរិតចង់តោងកន្ទុយក្បិនគេដើម្បីតែកេង ចំណេញប្រជាប្រិយភាពរហូតអស់មួយ ជីវិតដោយគ្មានកែប្រែសូម្បីតែបន្តិចបន្តួចឡើយ។
ក្រោយការបរាជ័យដ៏ សែនជូរចត់បំផុតនៃ នយោបាយប្រជាភិថុត នៃការវិលត្រឡប់ចូលស្រុកនៅថ្ងៃ ៩ វិច្ឆិកា ២០១៩ រហូតមកទល់បច្ចប្បន្នដែលធ្វើឲ្យ សាធារណមតិជាតិនិងអន្តរជាតិលែងនឹកនាពីឈ្មោះរបស់ខ្លួននោះ ទណ្ឌិតអស់ក្បាច់រូបនេះ ក៏ស្រាប់តែមកប្រកាសឡែឡែតាម ហ្វេសប៊ុកសុំទទួល ទោសជំនួស កឹម សុខា និងទាមទារ ឲ្យតុលាការកាត់ ទោសខ្លួនក្នុងនាមជាជនក្បត់ជាតិវិញ។ សំណេរបែបនេះបានធ្វើឲ្យមនុស្សជាច្រើនអស់សំណើចនិងហួសចិត្តត្បិតមិនដឹងថា ជា សម្តីកូនក្មេងបៀមដៃឬសម្តីជនដែលមានវិប្បល្លាសខាងស្មារតី។
សំណេររបស់ សម រង្ស៊ី ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញអំពីចរិតនិងលក្ខណៈសម្បត្តិរបស់បុគ្គលរូប នេះដូចខាងក្រោម៖
ទី១៖ សម រង្ស៊ី នៅតែ បន្តតោងកន្ទុយក្បិន កឹម សុខា មិនព្រមលែងដើម្បីកេងចំណេញប្រជាប្រិយភាព។ នរណាក៏ដឹងដែរថា រយៈពេលជាច្រើនឆ្នាំមកនេះ សម រង្ស៊ី បាន យកឈ្មោះ កឹម សុខា ជាចំណាប់ខ្មាំងដើម្បីផលចំណេញផ្ទាល់ ខ្លួន។ បុគ្គលនេះតែងតែ ប្រើពាក្យ «សម រង្ស៊ី និង កឹម សុខាជាមនុស្សតែមួយ»ដើម្បីបោកប្រាស់ទឹកចិត្តអ្នកគាំទ្រហើយនឹងប្រមូលលុយ។ ប៉ុន្តែ កាលពីថ្មីៗ នេះ កឹម សុខា ក៏បានចេញមុខមកប្រកាសឲ្យសម រង្ស៊ី បញ្ឈប់សកម្មភាពដែលគ្មានការទទួលខុសត្រូវនេះជាបន្ទាន់។ ឥឡូវនេះ អ្នកនយោបាយដែលចាំតែស៊ីឡាកពីគេរូប នេះ ស្រាប់តែមកប្រកាសខ្លួនទទួល ទោសជំនួស កឹមសុខា ដែលគេអាចយល់បានថា គឺជាការបន្តកេងចំណេញប្រជាប្រិយភាពពីកឹមសុខាដោយឥតអៀនខ្មាស។ យើងអាចនិយាយបានថា ជីវិតនយោបាយរបស់ សម រង្ស៊ី គឺរស់ដោយសារតែការតោងកន្ទុយក្បិនគេ ជាពិសេសគឺ ធ្លាក់ខ្លួនមកតោងកន្ទុយក្បិនកឹម សុខា។
ទី២៖ វាបានបង្ហាញឲ្យសាធារណជនឃើញច្បាស់ថា សម រង្ស៊ី ជាមនុស្សខ្សត់ខ្សោយខាងផ្លូវច្បាប់យ៉ាងខ្លាំង។ នៅលើលោកកីយយើងនេះ គ្មានអ្នកណាអាចទៅ ទទួល ទោសជំនួសមនុស្ស ម្នាក់ទៀតដែលមាន ទោសបានឡើយសូម្បីតែឪពុកម្តាយ កូន ប្រពន្ធ សាច់ញាតិ ឬមិត្តភក្តិជិតស្និទ្ធយ៉ាងណាក៏មិនអាចមានប្រព័ន្ធច្បាប់ប្រទេសណាមួយអនុញ្ញាតឲ្យមានអ្នកទទួលទោសជំនួសគ្នាបានដែរ។ នៅក្នុងប្រពន្ធ័ផ្លូវច្បាប់ មិនថាប្រទេសណាជាប្រទេសណាទេ គឺគោលការណ៍ច្បាប់មានតែមួយនោះគឺ «ឯកត្តកម្មទោស» មានន័យថា អ្នកណាមានទោស អ្នកនោះទទួល ហើយបើនិយាយអោយសាមញ្ញ ងាយយល់គឺ«ក្បាលអ្នកណា សក់អ្នកហ្នឹង»។
ចុះចម្លែកអ្វីតែអ្នក នយោបាយឈ្មោះ សម រង្ស៊ី បែរជាប្រកាសចង់ទទួល ទោសជំនួស កឹម សុខា ទៅវិញ? បើមិនមែនជាមនុស្សឡប់សតិ តើជាអ្វីទៅវិញ?
ទី៣៖ សម រង្ស៊ី ជាមនុស្សមានទោសជាប់ខ្លួនរាប់ភ្លេចដែលរហូតមកដល់ពេលនេះ បុគ្គលដែលគ្មានការទទួលខុសត្រូវរូបនេះត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារជាច្រើនសំណុំរឿងរួចមកហើយៗនេះនៅមិន ទាន់រាប់អំពីសំណុំ រឿងជាច្រើនផ្សេង ទៀតដែលតុលាការ បាននិងកំពុងបន្តកាត់ក្តី។ ដូច្នេះ បើគ្មានការចាំបាច់ដើម្បីកេងចំណេញប្រជាប្រិយភាពពី កឹម សុខាទេ នោះ សម រង្ស៊ីគប្បីបិទមាត់នៅស្ងៀម វាល្អជាជាងស្រដីដែលខ្ជាក់ចេញនូវភាពពិសពុលនិងល្ងង់ខ្លៅនេះចេញមកខាងក្រៅ។
ទី៤៖ ការទាមទារឲ្យលោក ហ៊ុន សែន ឆ្លើយតបនឹងសំណេររបស់ខ្លួនគឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា សម រង្ស៊ី នៅបន្តតោង កន្ទុយក្បិនលោក ហ៊ុន សែន ដើម្បីចិញ្ចឹមជីវិត នយោបាយដ៏អាប់ឱនរបស់ខ្លួនមិនព្រមឈប់ឡើយ។ ថ្មីៗនេះ ពេលដែលលោក ហ៊ុន សែន រៀបចំឲ្យមានអ្នកបន្តវេន ស្រាប់តែ សម រង្ស៊ី ងាកទៅតោងកន្ទុយក្បិនលោក ហ៊ុន ម៉ាណែត ដើម្បីសាកថ្មនយោបាយរបស់ខ្លួនដែលកំពុងរលត់ ប៉ុន្តែក៍ត្រូវបានអ្នកបន្តវេនគណបក្សប្រជាជនវាយបកវីញ ដែលធ្វើអោយទណ្ឌិតរត់ចោលគុកនេះរឹងថ្គាមហារមាត់ លែងរួច។
ទី៥៖ស្នៀតចាំស៊ីឡាក ពីអ្នកដទៃដដែលៗនេះ វាពិតជាអស់តម្លៃព្រោះប្រជាពលរដ្ឋខ្មែរជា ទូទៅបានភ្លេចឈ្មោះទណ្ឌិតរូបនេះបាត់ទៅ ហើយៗចំណែកមជ្ឈដ្ឋានអន្តរជាតិក៏ លែងឲ្យតម្លៃទៀត ដែរ។ ធ្ងន់ធ្ងរជាងនេះ ទៅទៀត គឺភាគឺ កឹម សុខា ក៏មិនស្វាគមន៍ ឲ្យ សម រង្ស៊ី បន្ត ស៊ីឡាកដើម្បីកេងចំណេញទៀតដែរ។
សរុបមកវិញ ទោះបីខំរកនឹកយ៉ាងណាក៏គេរកមិនឃើញនូវគុណសម្បត្តិនយោបាយដែលជាស្នាដៃផ្ទាល់របស់ សម រង្ស៊ី ដែរ។ បើមិនតោងកន្ទុយក្បិនអ្នកដទៃទេ អ្នកនយោបាយរូបនេះ ពិតជាមិនអាចបន្តជីវិត នយោបាយរបស់ខ្លួន បានឡើយក្រោយពីរបូតដៃពីកន្ទុយក្បិនលោក ហ៊ុន សែន ធ្លាក់មកតោងកន្ទុយ ក្បិន កឹម សុខា និងស្រវាតោងកន្ទុយក្បិនអ្នកបន្តវេនគណបក្សប្រជាជនកម្ពុជាទៀត។ និយាយដោយខ្លី ឲ្យតែអាចតោងបាន សម រង្ស៊ី តោងមិនរើសមុខឡើយពីព្រោះបើមិនខំស្រវាតោងកន្ទុយក្បិនគេទេ អ្នកនយោបាយសត្វប្រឡាំងកាសរូបនេះ ពិតជាគ្មានសមត្ថភាពរស់ដោយខ្លួនឯងបានឡើយ ពោលគឺតោងកន្ទុយក្បិនអ្នកដទៃ គឺ ជាអភិក្រមក្នុងការធ្វើ នយោបាយរបស់ត្រកូលក្បត់ជាតិទណ្ឌិតបីជំនាន់ឈ្មោះ សម រង្សី៕
ដោយ:អ្នកនយោបាយតុកាហ្វេ