គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតា ០១ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២​ |
    លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតា ០១ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតា ០១ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ

    កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា និងលោកជំទាវ ហ៊ីវ រតនា តំណាងលោក ហ៊ីវ គឹមហេង និងលោកស្រី លឹម ស្រីពៅ ដែលជាម្ចាស់អំណោយផ្ទះ ព្រមទាំងក្រុមការងារមួយចំនួន បានអញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០១ខ្នងជាបន្តទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

    លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរ​តែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

    ផ្ទះលេខ ២៨២ ត្រូវបានប្រគល់ជូនលោកយាយ យ៉ែម អ៊ីម មានអាយុ៨៧ឆ្នាំ រស់នៅភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោកយាយរស់នៅជាមួយចៅកំព្រាបីនាក់ បន្ទាប់ពីម្ដាយរបស់គេបានស្លាប់ដោយសារជំងឺ និងបន្ទាប់ពីឪពុកគេបានចាកចេញពីពួកគេទៅរស់នៅកន្លែងផ្សេង។ គួររំលឹកថា ពេលម្ដាយពួកគេស្លាប់ និងឪពុកចាកចោលនោះ លោកជំទាវ ហ៊ុន ម៉ាណា ក៏ធ្លាប់បានឲ្យក្រុមការងារយកអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកផ្ដល់ឲ្យពួកគាត់ម្ដងរួចទៅហើយ ក្នុងដោះស្រាយជីវភាព រហូតដល់ពេលនេះបានសាងសង់ផ្ទះមួយខ្នងជូនដល់គ្រួសារគាត់ទៀត។ បន្ថែមលើអំណោយផ្ទះខាងលើ លោកយាយ និងចៅៗក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនទៀតផងដែរ។

    ចប់ពិធីប្រគល់ផ្ទះទេវតា លោកជំទាវក៏បានអញ្ជើញ ទៅប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៥ ជាបន្តទៀត ដែលបានធ្វើនៅទីតាំងរួមគ្នាក្នុងវត្តបារមីមានបុណ្យ ស្ថិតនៅភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

    ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖០១-អង្ករ១តោន, ០២-ត្រីខ ចំនួន១កេស មាន១០យួរ,០៣-មីចំនួន៥កេសធំ ស្មើ៣០កេសតូច, ០៤- ត្រីងៀតចំនួន ១០ គីឡូ, ០៥- សាច់ក្រកចំនួន១០ គីឡូ,០៦- សាច់ក្រកចំនួន១០ គីឡូ, ០៧- ទឹកដោះគោខាប់ ចំនួន២កេស , ០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ , ០៩- តែ ចំនួន ២គីឡូក្រាម, ១០- ស្ករសចំនួន១បេ (២៥គីឡូ),១១- អំបិលចំនួន១បេ (២៥គីឡូ),១២- ប៊ីចេងចំនួន១បេ (១០គីឡូ),១៣- ទឹកត្រីចំនួន៥យួ ,១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ ,១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច,១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត,១៧- វីតាមីនសេ ចំនួន ១០ ប្រអប់ ,១៨- ប្រេងកូឡា ចំនួន ៥ ដុំ ,១៩- ប្រេងខ្យល់ ចំនួន៥ដុំ ,២០- ម៉ាស ចំនួន២០ប្រអប់ មាន១០០០ម៉ាស ,២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន ,២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប,២៣ – ថវិកា ចំនួន២លានរៀល។

    បន្ទាប់មក លោកជំទាវក៏បាន អញ្ជើញទៅសួរសុខទុក្ខ និងនាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាចំនួន២០០០ដុល្លារ របស់សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ជូនដល់កីឡាករប្រដាល់ លី តឿន ដែលបានជួបគ្រោះថ្នាក់ពេលប្រកួត(បាក់ជើង)​កាលពីពេលថ្មីៗទៅនេះ ។ លោកជំទាវក៏ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងបានណែនាំឲ្យកីឡាករទៅព្យាបាលជំងឺជើង​នៅមន្ទីរពេទ្យដោយលោកជំទាវនឹងចេញថ្លៃព្យាបាលជូនផងដែរ៕

    អត្ថបទទាក់ទង