លោក ជុន ច័ន្ទបុត្រ លួចទម្លាយប្រាប់ឯកឧត្ដម ហ៊ុន ម៉ាណែត ពីកិច្ចការចារកម្មសំងាត់របស់អាមេរិក….
ភ្នំពេញ៖ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដែលជាវិទ្យុគ្រប់គ្រងដោយសហរដ្ឋអាមេរិក បានលួចទម្លាយប្រាប់ឯកឧត្ដម ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យដឹងពីកិច្ចការចារកម្មសំងាត់របស់អាមេរិកថា អ្វីដែលឯកឧត្ដម ហ៊ុន ម៉ាណែត និងរាល់ការចេញផ្សាយទាំងអស់របស់ Fresh News ត្រូវបានគេបកប្រែទាំងអស់ ហើយផ្ញើជូនមេធំៗរបស់អាមេរិក ដើម្បីតាមដានពីសកម្មភាពរាជរដ្ឋាភិបាល បូករួមទាំងរូបភាពដែលបង្ហោះ និងចុះផ្សាយដោយអង្គភាពព័ត៌មាន Fresh News។
នេះបើយោងតាមសម្លេងសន្ទនាសំងាត់រវាងឯកឧត្ដម ហ៊ុន ម៉ាណែត និងលោក ជុន ច័ន្ទបុត្រ ដែលបានជួបគ្នាលើកដំបូងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទម្លាយជាសាធារណៈតាមបណ្តាញព័ត៌មាន Fresh News ជាផ្លូវការកាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។
លោក ជុន ច័ន្ទបុត្រ ក៏បានទម្លាយបន្ថែមថា លោកគ្មានសិទ្ធសេរីភាពក្នុងការនិយាយអ្វីទេព្រោះធ្វើអ្វីៗតាមថ្នាក់លើរបស់វិទ្យុអាស៊ីសេរី។ លើសពីនោះក្នុងសម្លេងសន្ទនា ជាង២ម៉ោងនោះ, លោក ជុន ច័ន្ទបុត្រ អំពីជំហររបស់លោក និងវិទ្យុអាស៊ីសេរី និងបានបញ្ជាក់អំពីការលម្អៀងទៅរកគណបក្សប្រឆាំងដែលបង្ហាញជាក់ស្តែង ក្នុងការផ្សព្វផ្សាយកន្លងមក លោកក៏បានបង្ហាញពីបំណងចង់ឲ្យគណបក្សប្រជាជនកម្ពុជាប្រើប្រាស់វិទ្យុអាស៊ីសេរីផងដែរ។
សូមស្តាប់សម្លេងលោក ជុន ច័ន្ទបុត្រ លួចទម្លាយប្រាប់ឯកឧត្ដម ហ៊ុន ម៉ាណែត ពីការងារចារកម្មសំងាត់របស់អាមេរិក៖