គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន​ សែន​​ នឹងអញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូល ស្ដីពីផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០២០ នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោក​​ តាម​ប្រព័ន្ធ​ Digital

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០​ |
    សម្ដេចតេជោ ហ៊ុន​ សែន​​ នឹងអញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូល ស្ដីពីផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០២០ នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោក​​ តាម​ប្រព័ន្ធ​ Digital សម្ដេចតេជោ ហ៊ុន​ សែន​​ នឹងអញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូល ស្ដីពីផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០២០ នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោក​​ តាម​ប្រព័ន្ធ​ Digital

    ភ្នំពេញ ៖ នៅរសៀលម៉ោង៣ និង​០០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញផ្តល់​ចំណាប់​អារម្មណ៍​ក្នុង​កិច្ចប្រជុំកំពូល​ ស្ដីពី​ផលប៉ះ​ពាល់​លើការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភា​ព​ឆ្នាំ២០២០​ នៃ​វេទិកាសេដ្ឋកិច្ច​ពិភព​លោក(WEF) ​តាម​ប្រព័ន្ធ​ Digital នាទី​ស្ដីការ​នាយក​រដ្ឋ​មន្ត្រី​។

    នៅក្នុងបរិបទ នៃមហាសន្និបាតអង្គការសហប្រជាជាតិ វេទិកាសេដ្ឋកិច្ចពិភពលោក បានរៀបចំកិច្ចប្រជុំកំពូល ស្តីពីផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចិរភាព និងនិរន្តភាពពេញលេញ។ វេទិកាសេដ្ឋកិច្ចពិភពលោក(WEF) នឹងកោះប្រជុំមេដឹកនាំរដ្ឋាភិបាលអង្គការ អន្តរជាតិ និង សង្គមស៊ីវិល រួមជាមួយក្រុមអ្នកជំនាញ ដើម្បីផ្ដួចផ្ដើម ,បង្កើនល្បឿននិងពង្រីកដំណោះស្រាយសហគ្រាស ដោះស្រាយការប្រែប្រួលអាកាសធាតុ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

    វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសគឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៧១។ រហូតមកដល់ពេលបច្ចុប្បន្ន អង្គការក្រៅរដ្ឋាភិបាលមួយនេះ មានអាយុកាលជិត៥០ឆ្នាំហើយ។ បេសកកម្មរបស់ WEF ត្រូវបានគេលើកឡើងថាមានការប្តេជ្ញាចិត្ត ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពពិភពលោកដោយការធ្វើអាជីវកម្មនយោបាយសិក្សា និងផ្សេងទៀត៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង