សម្ដេចតេជោ ហ៊ុន សែន បញ្ចប់ការធ្វើចត្តាឡីស័កថ្ងៃនេះ ក្រោយតេស្តអវិជ្ជមានកូវីដ១៩
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សម្ដេចបញ្ចប់ការធ្វើចត្តាឡីស័កនៅថ្ងៃនេះហើយ និងចេញធ្វើការធម្មតាឡើងវិញ ក្រោយតេស្តជាថ្មីម្ដងទៀតបញ្ជាក់ថាអវិជ្ជមានកូវីដ-១៩។
តាមរយៈ ហ្វេសប៊ុកផ្លូវការ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា « បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្រោយពីការធ្វើតេស្តជាថ្មីម្តងទៀតខ្ញុំត្រូវ បានបញ្ជាក់ថាអវិជ្ជមានកូវីដ.១៩។ ហេតុដូចនេះខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក និងចេញធ្វើការងារធម្មតាឡើងវិញ។ សូមជូនបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើន។»
សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី២៥កុម្ភៈកន្លងទៅ សម្ដេចតេជោបានប្រកាសតាមរយៈហ្វេសប៊ុកដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ដើម្បីធ្វើចត្តាឡីស័ករយៈពេលខ្លី ដោយសារសម្ដេចបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង