គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ថវិកាជិត៣០លានដុល្លារ ត្រូវបានយកមកអភិវឌ្ឍន៍ផ្គត់ផ្គង់វិស័យទឹកស្អាតនៅក្នុងខេត្តកំពង់ធំ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២​ |
    ថវិកាជិត៣០លានដុល្លារ ត្រូវបានយកមកអភិវឌ្ឍន៍ផ្គត់ផ្គង់វិស័យទឹកស្អាតនៅក្នុងខេត្តកំពង់ធំ ថវិកាជិត៣០លានដុល្លារ ត្រូវបានយកមកអភិវឌ្ឍន៍ផ្គត់ផ្គង់វិស័យទឹកស្អាតនៅក្នុងខេត្តកំពង់ធំ

    កំពង់ធំ៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានចុះត្រួតពិនិត្យស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាត ស្ថិតក្នុងក្រុងស្ទឹងសែន។ ឯកឧត្ដមអភិបាលខេត្តមានប្រសាសន៍ថា ថវិកាជិត៣០លានដុល្លារ ត្រូវបាន​យកមក​អភិវឌ្ឍន៍​ផ្គត់ផ្គង់វិស័យទឹកស្អាត​នៅក្នុងខេត្តកំពង់ធំ។

    ឯកឧត្ដម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានបញ្ជាក់ថា គម្រោងនេះមានឈ្មោះថា «គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ធំ» ក្រោមជំនួយ​ហិរញ្ញប្បទាន​ឥតសំណង​របស់រដ្ឋាភិបាលជប៉ុន មានតម្លៃជិត៣០លានដុល្លារ តាមរយៈក្រសួងឧស្សាហកម្ម ដែលជា​ម្ចាស់​គម្រោង​តំបន់សេវាទឹកស្អាតគ្របដណ្តប់ក្នុងក្រុងស្ទឹងសែន។

    ឯកឧត្ដមអភិបាលខេត្តបន្តទៀតថា គម្រោងនេះបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើក​ស្ទួយឲ្យវិស័យទឹកស្អាតនេះ មានការរីកចម្រើនដែលបានដាក់ជូនមកក្រសួង គោលបំណង​ចង់ធានាឲ្យបាននូវនិរន្តរភាព នៃការប្រើប្រាស់សេវាទឹកស្អាត ធានាផ្ដល់សេវាទឹកស្អាត​ប្រកបដោយ​គុណភាព និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋមិនមានក្លិន ល្អក់កករ មានជាតិពុល ប្រជាពលរដ្ឋអាចពិសារទឹកស្អាតនេះបាន ប្រជាពលរដ្ឋអាចប្រើបានគ្រប់រដូវកាល គ្រប់ពេលវេលា ធានាផ្តល់សេវាទឹកស្អាតតម្លៃសមរម្យជូនដល់ប្រជាពលរដ្ឋ ដែលអាចទទួលយកសមស្របទៅនឹងជីវភាពរស់បច្ចុប្បន្ន។ បន្ទាប់ពីប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ហើយ ធ្វើឲ្យសុខុមាលភាពពួកគាត់មានការ ប្រសើរឡើង ជាពិសេសផ្តោតទៅលើប្រជាពលរដ្ឋរស់ក្នុងក្រុងស្ទឹងសែនតែម្តង។

    តំណាងក្រសួងឧស្សាហកម្ម បានបញ្ជាក់ថា ទឹកស្អាតនឹងត្រូវបញ្ចេញប្រើប្រាស់​នៅមុនពេល​ចូលឆ្នាំថ្មី​នេះ។ សំណង់អាងប្រព្រឹត្តកម្មមាន​សមត្ថភាពផលិត​ទឹកស្អាត៧៥០០ម៉ែត្រគូប​ក្នុងមួយថ្ងៃ។ សំណង់បន្ទាប់មកទៀតគឺ អាងស្តុបទឹកស្អាត និងស្ថានីយចែកចាយ ដែលយើង​អាចស្តុបទឹកបាន១៨០០ម៉ែត្រគូប។ សំណង់បន្ទាប់បន្សុំ ប្រព័ន្ធគ្រប់គ្រងដំណើរការរោងចក្រ យើងមានប្រព័ន្ធបច្ចេកវិទ្យាបណ្តាញចែកចាយស៊ីយូទឹកស្អាត មានប្រវែង១៥២គីឡូម៉ែត្រ ដែលគ្របដណ្តប់ទូទាំងក្រុងស្ទឹងសែន និងមានបណ្តុះបង្គោលទឹកអគ្គិភ័យផងដែរ៕ ប្រភព៖ FreshNews

    អត្ថបទទាក់ទង