គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ​អភិបាល​ខេត្ត​ពោធិ៍សាត់​ ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ជួយសង្គ្រោះ​ និង​ចែក​ស្បៀងជូន​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹក​ភ្លៀង​ ខណៈ​​ទឹកស្ទឹងពោធិ៍សាត់​ចាប់ផ្ដើមស្រក​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០​ |
    ​អភិបាល​ខេត្ត​ពោធិ៍សាត់​ ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ជួយសង្គ្រោះ​ និង​ចែក​ស្បៀងជូន​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹក​ភ្លៀង​ ខណៈ​​ទឹកស្ទឹងពោធិ៍សាត់​ចាប់ផ្ដើមស្រក​ ​អភិបាល​ខេត្ត​ពោធិ៍សាត់​ ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ជួយសង្គ្រោះ​ និង​ចែក​ស្បៀងជូន​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹក​ភ្លៀង​ ខណៈ​​ទឹកស្ទឹងពោធិ៍សាត់​ចាប់ផ្ដើមស្រក​

    ពោធិ៍សាត់៖ នាព្រឹក​ថ្ងៃ​ទី​២២ ​ខែ​កញ្ញា ​ឆ្នាំ​២០២០​នេះ ​ឯកឧត្តម ម៉ៅ ធនិន​ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ពោធិ៍សាត់​ បាន​​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​អន្តរាគមន៍​ជួយ​សង្គ្រោះ និង​នាំយក​ស្បៀង​ចែក​ជូន​បង​ប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ ​ដែល​រង​គ្រោះដោ​យ​សារ​ជំនន់​ទឹក​ភ្លៀង ​ប្រមាណ​៨០០​គ្រួសារ​ ក្នុង​សង្កាត់​លលកស​ ក្រុង​ពោធិ៍សាត់​ ខេត្ត​ពោធិ៍សាត់​។

    ឯកឧត្ដម​ ម៉ៅ ធនិន បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំ​ផ្ញើ​សួរ​សុខទុ​ក្ខ ​និង​ក្ដី​នឹក​រលឹក​ អាណិត​អាសូរ​ក្រៃលែង​ ពី​សំណាក់​សម្តេច​តេជោ ​ហ៊ុន​ សែន ​នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ ដែល​ជា​និច្ចកាល សម្ដេច​តែង​តែ​គិត​គូរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ​មាន​ទុក្ខ​លំបាក ​និង​ជន​រង​គ្រោះ។​ ឯកឧត្ដម​បាន​បញ្ជាក់​ថា ​បន្ទាប់​ពី​ទទួល​រង​ឥទ្ធិពល​ព្យុះភ្លៀ​ងជា​បន្ត​បន្ទាប់​ រយៈ​ពេល​២​ថ្ងៃ​ជាប់​ៗគ្នា​ ធ្វើឱ្យ​ភូមិ​សាស្រ្ត​ខេត្តពោធិ៍សាត់​ជួប​នូវ​បញ្ហា​ជំនន់​ទឹក​ភ្លៀង​នៅតា​ម​ដង​ស្ទឹងពោធិ៍សាត់ ​ដែល​ហូរ​កាត់​ក្រុង​-ស្រុក​ចំនួន ​៤ (ក្នុងនោះ​មា​ន ​១៨​ ឃុំ-​សង្កាត់) បណ្តាល​ឱ្យ​ប៉ះពា​ល់​ដល់​លំ​នៅដ្ឋាន​ ដំណាំ​ស្រូវ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​។ ឯកឧត្ដម​​បានអំ​ពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ​ចំពោះ​បាតុភូត​ធម្មជាតិ ​ទឹក​ជំនន់​ ខ្យល់​កន្ត្រាក់​ ផ្គរ​រន្ទះ​ ថែ​ទាំ​សុខភាព​​ និង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​អនាម័យ​ជា​ប្រចាំ ​ដើម្បី​ការ​ជំងឺ​ឆ្លង​នានា​។

    សូមបញ្ជាក់ថា​ យោង​តាម​របាយការណ៍​របស់​មន្ទីរ​ធន​ធាន​ទឹក​ និង​ឧតុនិយម​ខេត្ត​ពោធិ៍សាត់​ បាន​ឱ្យ​ថា​ស្ថាន​ភាព​ទឹក​ នា​ព្រឹក​ថ្ងៃ​ទី​២២ ​ខែ​កញ្ញា ​ឆ្នាំ​២០២០​នេះ៖

    – ស្ទឹង​ពោធិ៍សាត់​មាន​កម្ពស់ ​៥.៤៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ)

    – ស្ទឹង​ក្រវាញ ​មាន​កម្ពស់ ​៤.៧២ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ)

    – ស្ទឹងវាល​វែង​ មាន​កម្ពស់ ​១.៧២​ម៉ែត្រ​ (កម្ពស់​ប្រកាស​អាសន្ន ​១០​ម៉ែត្រ)​

    ស្ថាន​ភាព​ទឹក​ស្ទឹង​ពោធិ៍សាត់​ នៅ​ស្ទឹង​ក្រវាញ​ ចាប់​ផ្តើម​ស្រក ​១.៤​ម៉ែត្រ​ ដោយ​ឡែក​ស្ទឹង​ក្រុង​ពោធិ៍សាត់ ​នៅ​នឹង​ដដែល​ គឺ​៥.៤៥​ម៉ែត្រ​។ ប្រសិ​នបើ​ផ្នែក​ខាង​លើ ​នៃស្រុ​កវា​លវែង ​និង​ភ្នំក្រវាញ​ មិន​មាន​ភ្លៀង​ធ្លាក់​ទៀត​ទេ កម្ពស់​ទឹក​ស្ទឹង​ក្នុង​ក្រុង​ពោធិ៍សាត់ ​នឹង​បន្ត​ស្រក​ចុះ​ជា​បន្ត​បន្ទាប់​។ ​បច្ចុប្បន្ន​ជំនន់​ទឹក​ភ្លៀង បាននឹង​កំពុង​ដាក់​សម្ពាធ​មក​លើ​ក្រុង​ពោធិ៍សាត់ ​និង​ផ្នែក​ខ្លះ​នៅ​ស្រុក​ភ្នំក្រវាញ ​និង​ស្រុក​កណ្តៀង ៕

     

    ពាក្យគន្លឹះទាក់ទង