គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រមុខការទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២​ |
    ប្រមុខការទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ប្រមុខការទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី

    ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។

    ជំនួបពិភាក្សានេះ គឺសំដៅពង្រឹងនិងពង្រីកបន្ថែមទៀត​នូវកិច្ច​សហប្រតិបត្តិការ រវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ កិច្ចជំនួបនេះ ធ្វើឡើង​នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។

    សូមជំរាបជូនថា លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចាប់ផ្ដើមទស្សនកិច្ចផ្លូវការនៅកម្ពុជា និងដឹកនាំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីអាគ្នេយ៍ (MECA)។

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង