គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សប្បុរជន ៤ក្រុមផ្សេងគ្នាបវិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ដើម្បីចូល​រួមសកម្មភាព​មនុស្សធម៌

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២​ |
    សប្បុរជន ៤ក្រុមផ្សេងគ្នាបវិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ដើម្បីចូល​រួមសកម្មភាព​មនុស្សធម៌ សប្បុរជន ៤ក្រុមផ្សេងគ្នាបវិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ដើម្បីចូល​រួមសកម្មភាព​មនុស្សធម៌

    ភ្នំពេញ៖ ដើម្បីចូលរួមក្នុងសកម្មមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា និង​ក្នុង​ឱកាស​ខួប​ទី១៥៩ ទិវាពិភពលោក​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២២ នៅថ្ងៃទី២៨មីនានេះ សប្បុជនចំនួន ៤ក្រុមផ្សេងៗគ្នា បាន​ចូលរួ​ម​បរិច្ចាគ​ថវិកាជូនដល់​កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាល។

    ក្នុងឱកាសទទួលជួបសវនាការ និងទទួលអំណោយពីសប្បុរជន លោកជំទាវ អាន្នី សុខអាន អនុប្រធាន​កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​ម្ចាស់​អំណោយ​ទាំងអស់ ដែលបានចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដែលថវិកាទាំងនោះរួមមាន៖

    ទី១. អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក និងជាម្ចាស់បុរីពិភពថ្មី បានចូលរួមបរិច្ចាគថវិកាចំនួន ១,៣០០,០០០ ដុល្លារអាមេរិក(១លានបីសែនដុល្លារអាមេរិក)

    ទី២. ក្រុមហ៊ុន ជីប ម៉ុង បានចរិច្ចាគថវិកាចំនួន ៧០០,០០០ ដុល្លារអាមរិក (ចិតសិបម៉ឺនដុល្លារអាមេរិក)

    ទី៣. ធានាគារអេស៊ីលីដា ចំនួន៨០០,០០០,000 រៀល (ប្រាំបីរយលានរៀល)

    ទី៤. សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន២០,០០០,០០០ រៀល (ម្ភៃលានរៀល)

    លោកជំទាវ អនុប្រធានកាកបាទក្រហមកម្ពុជា បានឱ្យដឹងទៀតថា ថវិកាដែល​សប្បុរសជនបវិច្ចាគ​ ជូនកាកបាទក្រហមក្រហមកម្ពុជា គឺដើម្បី​ធ្វើឱ្យ​សមាគម​ជាតិ​មាន​ធន​ធានបន្ត ផ្តល់​សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាក ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាម​គោលការណ៍​គ្រឹះ របស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ដែលនេះ​ជាទង្វើមួយ​ជួយ​ដល់សង្គម និងអាចជួយឲ្យប្រជាជនខ្មែរ ដែលកំពុងជួបការលំបាក ទទួលបាននូវភាពកក់ក្តៅ និង​ការយក​ចិត្តទុក​ដាក់​យ៉ាង​ពេញ​លេញ​ពីរាជរដ្ឋាភិបាល និងសប្បុរសជនគ្រប់ទិសទីផងដែរ៕ ប្រភព៖ BTVNews