សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្នកុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់កុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ដែលជាការគួរឲ្យសោកស្តាយមិនគួរឱ្យកើតមាន។
សម្ដេចតេជោ បានអំពាវនាវយ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួង ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េនាព្រឹកថ្ងៃទី២៨មីនានេះ។
សម្ដេចបានគូរបញ្ជាក់ថា ទោះបីថ្ងៃនេះមិនមែនជាថ្ងៃសម្ពោធផ្លូវប៉ុន្តែ ដោយស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍ គឺបានកើតមានជារៀងរាល់ថ្ងៃ គឺកើតមានឡើងច្រើនជាងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទៅទៀត ដែលជាសោកនាថកម្មដល់ក្រុមគ្រួសារ ជាពិសេសបើកើតមានចំមេគ្រួសារផងនោះវានឹងនាំឲ្យមានស្ថានភាព នៃភាពក្រីក្រត្រូវធ្លាក់ចុះ៕
អត្ថបទទាក់ទង