គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងថា ក្នុង​ប្រទេស​រុស្ស៊ី​គ្មាន​នរណា​ម្នាក់​កំពុង​នឹក​ដល់​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ឡើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២​ |
    អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងថា ក្នុង​ប្រទេស​រុស្ស៊ី​គ្មាន​នរណា​ម្នាក់​កំពុង​នឹក​ដល់​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ឡើយ​ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងថា ក្នុង​ប្រទេស​រុស្ស៊ី​គ្មាន​នរណា​ម្នាក់​កំពុង​នឹក​ដល់​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ឡើយ​

    ​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov បាន​ប្រាប់​សារព័ត៌មាន PBS របស់​សហរដ្ឋអាមេរិក​ថា នៅ​ក្នុង​ប្រទេស​រុស្ស៊ី​គ្មាន​នរណា​ម្នាក់​កំពុង​នឹក​ដល់​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ឡើយ​។

    ​អ្នក​សម្របសម្រួល​កម្ម​វិធី​បាន​សួរ​ថា ​តើ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ធ្លាប់​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោក​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​នឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដែរ​ទេ ប្រសិនបើ​ភាគី​ទី​៣ ចូល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ហើយ​លោក Peskov បាន​ឆ្លើយ​ថា​ ទេ។ លោក​មិន​គិត​បែប​នេះ​ទេ។ លោក​បាន​បញ្ជាក់​ថា ប៉ុន្តែ​លោក​ប្រធានាធិបតី​ពិតជា​បាន​និយាយ​មែន​ថា កុំ​ជ្រៀតជ្រែក​ឲ្យ​សោះ បើ​អ្នក​លូកដៃ​ចូល​ជ្រៀតជ្រែក យើង​មានលទ្ធភាព​ច្រើន​ដើម្បី​ទប់​ស្កាត់ និង​ដាក់ទោស​ចំពោះ​អ្នក​ដែល​មាន​បំណង​ចង់​ចូល​ជ្រៀតជ្រែក​។ នៅ​ពេល​សួរ​ថា ​តើ​លោក​អាច​ច្រានចោល​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ជម្លោះជួស​មុខ​ឲ្យ​ប្រទេស​រុស្ស៊ី ឬ​អត់ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​រូប​នេះ​បាន​និយាយ​ថា គ្មាន​នរណា​ម្នាក់​កំពុង​គិតដល់​ការប្រើប្រាស់​ សូម្បីតែ​គំនិត​នៃ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​។

    ​វិមាន​ក្រឹម​ឡាំង​លើក​ឡើង​ថា ​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក​ Biden ពី​ការ​បញ្ចប់​តំណែង​របស់​លោក Putin ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។​ ចំណែក​លោក Joe Biden វិញ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​នឹង​មិន​សុំ​អភ័យទោស​ទេ ហើយក៏​មិន​ស្ដាយក្រោយ​ដែរ​ ចំពោះ​ការ​អត្ថាធិប្បាយ​របស់​លោក​ដែល​បាន​ប្រើ​លើ​លោក​ប្រធានាធិបតី Vladimir Putin កាលពី​ចុង​សប្ដាហ៍​នោះ៕ ប្រភព៖ BTVNews

     

    អត្ថបទទាក់ទង