គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋបាលរាជធានី នឹងរៀបចំ “សង្ក្រាន្តវត្តភ្នំ” ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២​ |
    រដ្ឋបាលរាជធានី នឹងរៀបចំ “សង្ក្រាន្តវត្តភ្នំ” ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ រដ្ឋបាលរាជធានី នឹងរៀបចំ “សង្ក្រាន្តវត្តភ្នំ” ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ

    ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០ ២ ២ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

    សង្ក្រាន្តវត្តភ្នំ នឹងមានកម្មវិធីកម្សាន្តសប្បាយជាច្រើន ដូចជា ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្តើមស្លឹកឈើ និងការលេង​ល្បែង​ប្រជាប្រិយ​ប្រពៃណីជាតិ​ផ្សេងទៀត​ ដែល​មានសុវត្ថិភាព​ពីការចម្លងជំងឺកូវី-១៩ ព្រមទាំងមានពិធីគោរព ទីទួល​ដូនពេញ ពូនភ្នំខ្សាច់ ការតាំងបង្ហាញគំនូរសិល្បៈ ការប្រគំតន្ត្រីបុរាណ-សម័យ និង​រាំ​កម្សាន្ត ​នៅរ​មណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២។

    ទន្ទឹមនេះ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន អធិកអធម រក្សាបាននូវប្រពៃណីទំនៀម ទម្លាប់​ដ៏ល្អប្រសើររបស់ជាតិ និងទប់ស្កាត់បាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស​មេរោគបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រង រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានី​បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន រួមទាំង សិល្បក៏រ-សិល្បការិនី ដែលចូលរួមក្នុងកម្មវិធីនេះ ត្រូវ​បាន​ចាក់​វ៉ាក់សាំងកូវីដ-១៩ ពេញលេញ និងដូសជំរុញ និងត្រូវអ​នុវ​ត្ត​ឱ្យ​បា​ន​ខ្ជាប់​ខ្ជួន​នូវ​វិធានការ​សុខាភិបាល និងវិធានការ ការពារ និង ៣កុំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដូចជា ការពាក់ម៉ាស់ ការលាងដៃ ជាមួយអាល់កុល ឬ ដែលសម្លាប់មេរោគ និងការ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល-សង្គម ដោយរាល់ការចូលរួមលេងល្បែងប្រជាប្រិយ ឬ ចូលទស្សនា កម្មវិធីនានា ក្នុង​បរិវេណ​ទីតាំង​រៀបចំ​កម្មវិធី ត្រូវឱ្យសមាមាត្រនឹងបរិវេណទីតាំង៕

    អត្ថបទទាក់ទង