គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជា ទទួលការគាំទ្រពីប្រទេសជាសមាជិកអាស៊ាន លើប្រភេទកីឡា​ទាំងអស់​ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២​ |
    កម្ពុជា ទទួលការគាំទ្រពីប្រទេសជាសមាជិកអាស៊ាន លើប្រភេទកីឡា​ទាំងអស់​ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជា ទទួលការគាំទ្រពីប្រទេសជាសមាជិកអាស៊ាន លើប្រភេទកីឡា​ទាំងអស់​ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣

    ភ្នំពេញ៖ ប្រភេទកីឡាដែលកម្ពុជាកំណត់ដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (ស៊ីហ្គេម) ឆ្នាំ២០២៣ បានទទួលការគាំទ្រពីប្រទេសជាសមាជិក នៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។ នេះបើតាមការបញ្ជាក់ដោយ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។

    កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលកម្ពុជាកំពុងរៀបចំ នៅព្រឹកថ្ងៃទី០៨ ខែមេសាឆ្នាំ២០២២ នាទីរួមខេត្តសៀមរាប មានរបៀបវារៈ២ធំៗគឺកិច្ចប្រជុំគណៈកម្មការកីឡា និងបទបញ្ញាត្តិ ក៏ដូចជាកិច្ចប្រជុំគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ក្រោមមការដឹកនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

    អត្ថបទទាក់ទង