គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចុះអនុស្សារណៈយោគយល់គ្នា​ជាមួយអង្គការមូនិធិនគរទេព

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២​ |
    សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចុះអនុស្សារណៈយោគយល់គ្នា​ជាមួយអង្គការមូនិធិនគរទេព សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចុះអនុស្សារណៈយោគយល់គ្នា​ជាមួយអង្គការមូនិធិនគរទេព

    ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេចតេជោ​(TYDA) បាន​ចុះអនុស្សារណៈយោគយល់គ្នា​ជាមួយអង្គការមូនិធិនគរទេព ក្នុង​ការចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​សកម្មភាពមនុស្សធម៌ ដើម្បី​បុព្វហេតុ​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​ចុះពិនិត្យ និង​ព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។

    ពិធីនេះធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត ប្រធាន​ក្រុម​ប្រឹក្សាភិបាលសមាគម TYDA និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA និង​លោក​ជំទាវ​កិត្តិ​បណ្ឌិត អ៊ឹង កន្ថាផាវី សហស្ថាបនិកអង្គការមូនិធិនគរទេព និង Ms Janne Ritskes សហ​ស្ថាបនិក​អង្គការមូនិធិនគរទេព៕

     

    អត្ថបទទាក់ទង