គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត៖ គុណតម្លៃសន្តិភាព ប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែលជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២​ |
    ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត៖ គុណតម្លៃសន្តិភាព ប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែលជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិត ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត៖ គុណតម្លៃសន្តិភាព ប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែលជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិត

    កំពង់ចាម៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាង​ដ៏​ខ្ពង់​ខ្ពស់​​រប​ស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ថ្លែងពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្ត​ត្រពាំង​អំពិល និងបើ​ក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង ០១ ខ្សែ ប្រវែង ៥.០០០ ម៉ែត្រ ស្ថិតក្នុង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

    នៅក្នុងឱកាសនេះឯកឧត្ដម ហ៊ុន​ ម៉ាណែត បានមានប្រសាសន៍ថា សន្តិភាព មានតម្លៃដ៏​លើស​លប់​នៅ​ពេល​ដែល​សង្រ្គាម​ចាប់​ផ្តើមកើតទ្បើង។ គុណតម្លៃនេះប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែល ជា​តម្រូវ​ការ​ចាំបាច់​សម្រាប់ការរស់រានមានជីវិត ប៉ុន្តែជាធម្មតាគេមិនសូវជាចាប់អារម្មណ៍ និង​ឱ្យ​តម្លៃ​នោះ​ទេ​។ ឯកឧត្ដម​បន្តថា សម្តេចតេជោ ហ៊ុន​ សែន​ និងគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញា​ធ្វើយ៉ាង​ណា​ថែ​រក្សាសនិ្តភាព ដែលរកមកបានដោយលំបាកនេះ ឱ្យនៅឋិតឋេរគង់វង្ស ជូនប្រជាពលរដ្ឋ ជាម្ចាស់ស្រុកបានយូរអង្វែងច្រើនជំនាន់ ឱ្យស័ក្តិសមទៅនឹងទំនុកចិត្តដែលបានផ្តល់ជូន ទន្ទឹម​នឹង​នេះក៏នឹងបន្តពង្រីកឱកាស សម្រាប់ជីវភាពចម្រុងចម្រើនថែមទៀតរបស់ប្រជាពលរដ្ឋ។

    ឯកឧត្ដម​បានបន្ថែមទៀតថា សម្តេចតេជោ បានយកគោលនយោបាយបង្រួបបង្រួមជាតិ និងការ​សង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋជាកត្តាចម្បងអាទិភាពខ្ពស់បំផុត ដែលសក្ខីភាព​នេះ​បាន​បង្ហាញ​ច្បាស់​ តាម​រយៈភាពអង់អាចក្លាហានរបស់សម្តេចក្នុងការចូលរួមផ្តួលរំលំរបបប៉ុលពត  ការចចារ​បញ្ចប់សង្គ្រាមរុំារ៉ៃ នាំមកនូវសន្តិភាពពេញលេញ និងក្នុងដំណាក់កាលចុងក្រោយនេះ សម្តេច​បាន​ដឹកនាំ និងនាំមុខ ក្នុងយុទ្ធនាការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូត​ទទួល​បាន​ជោគជ័យ​គួរជាទី​មោទនៈ។

    ជាមួយនឹងការសម្ពោធនៅថ្ងៃនេះដែរ ឯកឧត្ដម​ បាន​ចូលរួម​អបអរ​សាទរ​ចំពោះ​សមិទ្ធ​ផល​ដែល​បាន​កើត​ទើ្បងជាបន្តបន្តាប់នៅក្នុងទីអារាមនេះ និងសូមកោតសរសើរចំពោះ ការខិតខំ​ដឹកនាំ​កៀរគរ​កម្លាំង​សប្បុរសធម៌រួបរួមសាមគ្គីគ្នាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ សម្រាប់ជាទី​សក្ការៈ និងប្រើប្រាស់តាមគន្លងប្រពៃណីសាសនានៃយើង។ ឯកឧត្ដមបន្តថា​ បច្ចុប្បន្នបងប្អូន​ប្រជាពលរដ្ឋ​យើង​មាន​ជីវភាពរស់នៅកាន់តែល្អប្រសើរ ដូច្នេះយើងមាន​លទ្ធភាព​ធនធាន​គ្រប់គ្រាន់ ក្នុងការធ្វើ​បុណ្យធ្វើ​ទាន​ផ្សេងៗ និងចូលរួមកសាងសមិទ្ធផលបានច្រើន ជាឧត្តម​ប្រយោជន៍​​ក្នុង​វិស័យ​សាសនា និងសង្គម ស្របតាមស្ថានភាព​អភិវឌ្ឍ​រីក​ចម្រើន​របស់​ប្រទេស​ជាតិយើង។ បើយើងគិតពីចំនួនវត្តអារាមនៅទូទាំងប្រទេសរហូតដល់ជាង ៥,០០០ វត្ត គឺរដ្ឋមិន​មាន​លទ្ធភាព​ក្នុងការកសាងបានច្រើនសម្បូរបែបដូចនេះឡើយ ប៉ុន្តែដោយ​ផ្អែក​ទៅ​លើ​វប្បធម៌​នៃ​ការចែក​រំលែករបស់ខ្មែរយើង និងការចូលរួមរបស់បងប្អូនពុទ្ធបរិស័ទ សប្បុរសជនទាំង​ក្នុង​ និង​ក្រៅ​ស្រុក ដែលមានជំនឿ និងសទ្ធាជ្រះថ្លាលើសាសនា ទើបអាច​សម្រេច​បាន​សមិទ្ធ​ផល​ដ៏ថ្លៃថ្លា​ជា​ច្រើន​ដូច​សព្វថ្ងៃនេះ៕

    អត្ថបទទាក់ទង