វ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ចំនួនជិត២លានដូសជាជំនួយរបស់អាមេរិកតាមយន្តការកូវ៉ាក់ នឹងដឹកមកដល់កម្ពុជានៅថ្ងៃស្អែកនេះ
ភ្នំពេញ៖ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួនជិត ២លានដូសដែលជាជំនួយ របស់សហរដ្ឋអាមេរិកតាមយន្តការកូវ៉ាក់ (COVAX) ជូនដល់ព្រះរាជាណាចក្រកម្ពុជា នឹងដឹកមកដល់ព្រលានយន្តហោះភ្នំពេញនៅព្រឹកថ្ងៃទី៣ ខែឧសភាស្អែកនេះ។ នេះបើតាមប្រសាសន៍ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាលនារសៀលថ្ងៃទី០២ឧសភា ឆ្នាំ២០២២នេះ។
លោកជំទាវរដ្ឋលេខាធិការបានឲ្យដឹងដែរថា ពិធីប្រគល់ទទួលផ្លូវការនូវវ៉ាក់សាំងនេះនឹងធ្វើឡើងនៅម៉ោង ៧និង៣០នាទីព្រឹកស្អែកនេះ ក្រោមវត្តមាន ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទទាក់ទង