កម្ពុជា ឥណ្ឌូនេស៊ី និងថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំសំខាន់ៗចំនួនបី ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ
ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ ក្រសួងការបរទេស នៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី និងព្រះរាជាណាចក្រថៃ បានចេញសេចក្ដីប្រកាសរួមមួយស្ដីពីការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំសំខាន់ៗចំនួន៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២២នេះ។
កិច្ចប្រជុំមេដឹកនាំសំខាន់ៗទាំងបីនោះរួមមាន៖ ១. កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១១-១៣ វិច្ឆិកា, ២. កិច្ចប្រជុំកំពូលក្រុម G20 នៅថ្ងៃទី១៥-១៦ វិច្ឆិកា និង៣. កិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅថ្ងៃទី១៨-១៩ វិច្ឆិកា ឆ្នាំ២០២២។
អត្ថបទទាក់ទង