គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាស​ភាព​ សមាជិក​គណបក្សប្រជាជនកម្ពុជាជិត ៣ពាន់នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០២២​ |
    ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាស​ភាព​ សមាជិក​គណបក្សប្រជាជនកម្ពុជាជិត ៣ពាន់នាក់ ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាស​ភាព​ សមាជិក​គណបក្សប្រជាជនកម្ពុជាជិត ៣ពាន់នាក់

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត  ហ៊ុន  ម៉ាណែត  សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការ​កណ្ដាល និជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអញ្ជើញ​ជា​អធិបតីភាព​ក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាសភាព សាស្រ្តាចារ្យ បុគ្គលិកអប់រំ គរុនិសិ្សត និង​និស្សិត​ចំនួន ២.៧៥៦រូប ជាមាជិកគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ វិមាន៧មករា ។

    ឯកឧត្ដម​ ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយជាមួយលោក លោកស្រី សាស្ត្រាចារ្យ បុគ្គលិកអប់រំ គរុនិសិ្សត និងនិស្សិតទាំងអស់ ដែលកំពុង ពាក់អាវគណបក្សដ៏ស្រស់ស្អាត និងឯកភាពគ្នា ដែល​ជា​និមិត្តរូប នៃការចូលមករួមរស់ក្នុងជីវភាពជាមួយមហាគ្រួសារ នៃគណបក្សប្រជាជនកម្ពុជា។ ឯកឧត្ដម​ថា គណបក្សយើងជាគណបក្សដែលមានការអភិវឌ្ឍរីកចម្រើនរឹងមាំឥតឈប់ឈរ ដោយ​មានមូលដ្ឋានពីស្មារតីសាមគ្គីភាព, ការតម្កល់ផលប្រយោជន៍ជាតិជាធំ និង​មាន​គោល​នយោបាយ​មុតស្រួច ជាមួយនឹងភាពបត់បែន សំដៅធ្វើយ៉ាង​ណា​រក្សា​ឱ្យ​បាន​នូវ​បុព្វហេតុ​តែ​មួយ​គត់ និងឥតងាករេពីមួយជំនាន់ទៅមួយជំនាន់ គឺការបម្រើផលប្រយោជន៍ប្រជាជន និងអភិវឌ្ឍ​ប្រទេសជាតិ។

    ឯកឧត្ដម​ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តល់​នូវ​ភាព​កក់​ក្តៅ​ជូន​សមាជិក សមាជិកា  ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈ ការ​រក្សា​នូវ​គុណ​តម្លៃ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួនជាអ្នកដែលប្រជាពលរដ្ឋស្រលាញ់ និងជឿជាក់ ចំពោះឆន្ទៈ និងសកម្មភាព ដូច​ដែល​បាន​អនុវត្តកន្លងមក ក្នុងនាមជាស្ថាបនិកនៃសន្តិភាព អ្នកការពារស្ថិរភាព អគ្គ​មគ្គទេសក៍​នៃ​ការអភិវឌ្ឍ ដែលស្ថិតនៅជាប់នឹងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ទន្ទឹមនឹងនេះ គណបក្ស​កំពុង​បន្ត​ជំរុញ​ការអភិវឌ្ឍ និងទំនើបកម្មសមត្ថភាពរបស់ខ្លួនឱ្យបានធំធេងលើមូលដ្ឋាននៃចំណេះដឹង និង​បទ​ពិសោធន៍ ដែលមានជាង ៧០ឆ្នាំកន្លងមកនេះ  ដើម្បីធានាក្នុង​ការ​បម្រើប្រជាពលរដ្ឋ​ឱ្យ​កាន់​តែ​ល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត។ លើស​ពី​នេះគណបក្ស​ប្តេជ្ញា​ដាច់​ខាត​បន្ត​ថែរ​ក្សា​សន្តិភាព ស្ថិរភាព និងផ្តល់ឱកាស បង្កលក្ខណៈឱ្យគ្រប់គ្នាបានទទួលផល  និងក្តី​សង្ឃឹម​ទាំង​ពេល​បច្ចុប្បន្ន និងអនាគត សម្រាប់ប្រយោជន៍ខ្លួនឯង សង្គមគ្រួសារ និងសង្គមជាតិ។

    ឯកឧត្ដម​បានបញ្ជាក់ថា សម្តេចតេជោ ជាថ្នាក់ដឹកនាំ ដែលមាន​សមត្ថភាព​លើស​លប់​ក្នុង​ការ​កាន់​ចង្កូត​ដឹកនាំប្រទេសទាំង ក្នុងកាលៈទេសៈ សង្គ្រាម និងសន្តិភាព ប្រកបដោយភាពម៉ឺងម៉ាត់​ហ្មត់ចត់ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានទឹកចិត្តចំហរទូលំទូលាយក្នុងការ ទទួលនូវ មតិយោបល់ពីគ្រប់មជ្ឈដ្ឋានប្រយោជន៍ក្នុងការសិក្សា ស្រាវជ្រាវ និងពិចារណា​ល្អិតល្អន់​ប្រកប​ដោយ​ហេតុផល។ មួយវិញទៀត សម្តេច តែងបានផ្តល់នូវ ការគាំទ្រគ្រប់បែបយ៉ាង សម្រាប់​សកម្មភាព​យុវជន សិស្ស-និស្សិតក្នុងការងារសង្គម និងនយោបាយ សំដៅរួមចំណែក ក្នុងការដុស​ខាត់​កម្លាំង​បន្តវេនឱ្យមានភាពមុតស្រួច ស័ក្តិសមជាសសរទ្រូង និងអនាគតដ៏រឹង​មាំ​របស់​ប្រទេស​ជាតិ​៕​

    អត្ថបទទាក់ទង