សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចេញសេចក្ដីថ្លែងការណ៍អបអរសាទរទិវាអន្តរជាតិ ស្ដីពីសិទ្ធិទទួលព័ត៌មាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចេញនូវសេចក្ដីថ្លែងការណ៍មួយអបអរសាទរទិវាអន្តរជាតិ ស្ដីពីសិទ្ធិទទួលព័ត៌មាន។ ទិវាអន្តរជាតិមួយនេះ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងគោលបំណងបង្កើតឱកាសចូលរួមដើម្បីពិភពលោកសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍសហសវត្សរ៍។
ក្នុងសេចក្ដីថ្លែងដដែលបានសរសេរថា ក្នុងបរិបទដែលពិភពលោក កំពុងរងការយាយីរាតត្បាតដោយជំងឺកូវីដ១៩ សម្រាប់ឆ្នាំ២០២០នេះ ទិវាអន្តរជាតិ ស្ដីពី សិទ្ធិទទួលព័ត៌មាន ប្រារព្ធឡើងក្រោមពាក្យស្លោក«សិទ្ធិទទួលព័ត៌មាន៖ សង្គ្រោះជីវិត ការកសាងទំនុកចិត្ត និងបង្កើតនូវក្ដីសង្ឃឹម»។
សេក្ដីថ្លែងការណ៍របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក)៖
ពាក្យគន្លឹះទាក់ទង