គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លិខិតចំហរ៖ «គោលនយោបាយបក្សភ្លើងទៀនចម្លងចេញពីគណបក្សប្រជាជនទាំងស្រុង»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២​ |
    លិខិតចំហរ៖ «គោលនយោបាយបក្សភ្លើងទៀនចម្លងចេញពីគណបក្សប្រជាជនទាំងស្រុង» លិខិតចំហរ៖ «គោលនយោបាយបក្សភ្លើងទៀនចម្លងចេញពីគណបក្សប្រជាជនទាំងស្រុង»

    គោលនយោបាយ៧ចំណុចរបស់បក្ស ភ្លើងទៀនដែលលោក សុន ឆ័យ អតីតភ្នាក់ងារចារកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  បានប្រកាសក្នុងអង្គសមាជរបស់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យទី១៥ឧសភា នេះ គ្មានអ្វីថ្មីទាល់តែ សោះ ពោលគឺ ជា គោលនយោបាយដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ឲ្យ អនុវត្តជាយូរមក ហើយ។ ជាក់ស្តែង៖

    ចំណុចទី១៖ ស្តីពីសិទ្ធិអំណាច៖ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលរួមផ្តល់មតិយោបល់ដល់ក្រុមប្រឹក្សាឃុំសង្កាត់គឺជាគោលនយោបាយដែលរដ្ឋាភិបាលដឹកនាំ ដោយគណបកក្ស ប្រជាជនកម្ពុជាបានអនុវត្តជាច្រើនអាណត្តិមកហើយ។ប្រជាពលរដ្ឋមានសិទ្ធិចូលរួម ឬត្រូវបានអញ្ជើញឲ្យចូលរួមប្រជុំក្រុមប្រឹក្សាឃុំសង្កាត់ រឺចូលរួមក្នុងវេទិកាសាធារណ:ដែលរៀបចំដោយមន្ត្រីថ្នាក់ជាតិ និងថ្នាក់ឃុំសង្កាត់ដើម្បីស្តាប់ការ សម្រេចរបស់អាជ្ញាធរ មូលដ្ឋានផង និងផ្តល់មតិយោបល់ដល់ក្រុមប្រឹក្សាផង។

    ចំណុចទី២៖ ស្តីពីសេវា សាធារណៈ ក៏រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានធ្វើកំណែទម្រង់ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យ បានឆាប់រហ័ស និងមិនយកកម្រៃ ហើយបើត្រូវបង់សេវា ក៍ត្រូវបង់ទៅតាមការកំណត់របស់រដ្ឋ។ ការបង្កើតការិយាល័យ ច្រកចេញចូលតែមួយគឺជាឧទាហរណ៍ជាក់ស្តែងដែលររដ្ឋាភិបាលគណបកក្ស ប្រជាជនកម្ពុជាបានដាក់ឲ្យអនុវត្តជាច្រើនឆ្នាំមកហើយ និងកំពុងទទួលបានលទ្ធផលដ៏គាប់ប្រសើរ។ ប្រជាពលរដ្ឋកំពុងទទួលផលពីការិយាល័យច្រកចេញចូលតែមួយតាមរយៈការទទួលបានសេវាឆាប់រហ័ស ងាយស្រួល និង ដោយគ្មានបង់កម្រៃសេវាក្រោមតុឡើយ។

    ចំណុចទី៣៖ ស្តីពីសន្តិសុខសុវត្ថិភាព៖ គ្មានគ្រឿងញៀន គ្មានអំពើអបាយមុខ ក៏គណបក្សភ្លើងទៀនចម្លងចេញពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់គណបក្សប្រជាជនកម្ពុជាដែរ។ គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលត្រូវបានប្រកាសដាក់ចេញជាច្រើនឆ្នាំមកហើយ គឺសំដៅធ្វើឲ្យភូមិឃុំមានសន្តិសុខ ល្អ គ្មានគ្រឿងញៀន និងអំពើអបាយមុខនានា។ ទោះយ៉ាងណា បញ្ហាគ្រឿងញៀនគឺជាបញ្ហាប្រឈមរបស់ពិភពលោកទាំងមូលដែលគ្មានប្រទេសណាអាចលុបបំបាត់ទាំងស្រុងបានឡើយរាប់ទាំងមហាប្រទេសជឿនលឿនផងដែរ។

    ចំណុចទី៤៖ ការការពារកម្មសិទ្ធិដីធ្លី និងធ្វើឲ្យពលរដ្ឋមានជីវភាពល្អប្រសើរ គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលគណបក្សប្រជាជន កម្ពុជា។ ក្រោយចាកចេញពីរបបខ្មែរក្រហម ពលរដ្ឋខ្មែរគ្មានកម្មសិទ្ធិឯកជនទេ រាប់ទាំងកម្មសិទ្ធិដីធ្លីផង។ ប៉ុន្តែ គឺលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះហើយដែល បានដឹកនាំធ្វើកំណែទម្រង់រៀបចំឲ្យមានកម្មសិទ្ធិឯកជន និងកម្មសិទ្ធិដីធ្លីរហូតដល់បច្ចុប្បន្ន។ ហើយបើ និយាយពីការធ្វើឲ្យពលរដ្ឋមានជីវភាពធូរធា គ្មាននរណាអាចធ្វើបានដូចគណបក្សប្រជាជនកម្ពុជានោះទេ។ ចាប់តាំងពីបាតដៃ ទទេ គ្មានស្បែកជើងពាក់ គ្មានកង់ជិះ រហូត ពលរដ្ឋខ្មែរបាននិងកំពុងរស់ក្នុងភាព សម្បូរសប្បាយ យានយន្តស្ទះណែន ពេញផ្លូវដូចសព្វថ្ងៃ គឺជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា។

    ចំណុចទី៥៖ ស្តីពីការខ្ចីបុល និងការបង្កើតមូលនិធិជួយជនក្រីក្រ ក៏ជាកិច្ចការដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានធ្វើរួចហើយដែរ។ ជាក់ស្តែង ពលរដ្ឋខ្មែរជាច្រើនបានទទួល ផលពីសេវាកម្ចីឥណទានដើម្បីយក ទៅបង្កើតមុខរបរ អាជីវកម្ម និងទិញផ្ទះសម្បែងជាដើម។ ក្នុងករណីដែលពលរដ្ឋដែលជាកូន បំណុលជួបហានិភ័យ រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយតាមរយៈការសម្របសម្រួលជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ​ដើម្បីពន្យារពេលនៃការសង ឬការរៀបចំឡើងវិញនូវឥណទាន ដូចករណីវិបត្តិកូវីដ១៩ ជាដើម។ និយាយពីមូលនិធិសម្រាប់ជួយគ្នាវិញ គឺមានស្ទើរតែគ្រប់ស្ថាប័ន។ ចំណែកពលរដ្ឋក្រីក្រក៏តែងតែ ទទួលបាននូវការយកចិត្តទុកដាក់ជួយពីសំណាក់អាជ្ញាធរផង កាកបាទក្រហមកម្ពុជាផង និងពីក្រុមការងារ ចុះជួយមូលដ្ឋានផង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តផង។ល។

    ចំណុចទី៦៖ ស្តីពីប័ណ្ណព្យាបាលជំងឺដោយឥតគិតថ្លៃ៖ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានអនុវត្តជា យូរមកហើយតាមរយៈការផ្តល់ប័ណ្ណសមធម៌ជូនដល់ពលរដ្ឋក្រីក្រ និងការចេញកាត «បសស» ដល់បុគ្គលិក និយោជិតក្នុងវិស័យឯកជន និង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀនដើម្បីទទួលបានការព្យាបាលជំងឺដោយឥតបង់ប្រាក់។ ក្រៅពីនោះ ក៏នៅមាន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដល់មូលដ្ឋានទៀតផង។

    ចំណុចទី៧៖ ស្តីពីឱកាសដូចគ្នាក្នុងការអប់រំ ក៏រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានដាក់ចេញជាយូរមកហើយដែរក្រោមទិសស្លោក« ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការអប់រំ»។ កំណែទម្រង់វិស័យអប់រំក៍កំពុងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត និងទទួលបានការសាទរពីសំណាក់ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

    សរុបមកវិញ គោលនយោបាយទាំង៧ចំណុចរបស់គណបក្សភ្លើងទៀនគឺបានចម្លងចេញពីគោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជាទាំងស្រុង ពោលគឺបក្សភ្លើងទៀនពិតជាគ្មានធនធានមនុស្សដើម្បីសរសេរជាគំនិតថ្​មីដើម្បីលើកមកឃោសនារក សំឡេងឆ្នោតឡើយ។ នេះជាហេតុផលដែលសកម្មជន និងបេកជន ពេញសិទ្ធិ និងបេក្ខជន បម្រុងសម្រាប់ការ បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀនជាច្រើន​បានចាកចេញពីគណបក្សនេះហើយ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ៕  ដោយ: អតីតបេក្ខជន ពេញសិទ្ធិបក្សភ្លើងទៀន

    អត្ថបទទាក់ទង