រាជរដ្ឋាភិបាល ប្រកាសលើកពេលប្រារព្ធពិធីបុណ្យសមុទ្រ ទៅធ្វើនៅឆ្នាំក្រោយ
ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចយល់ព្រមឲ្យក្រសួងទេសចរណ៍ លើកពេលការប្រារព្ធពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ឆ្នាំនេះ ទៅធ្វើនៅឆ្នាំក្រោយវិញ។
បន្ទាប់ពីទទួលបានចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយល់ព្រមឲ្យក្រសួងទេសចរណ៍ លើកពេលការប្រារព្ធពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២០ ទៅរៀបចំនាខែធ្នូ ឆ្នាំ២០២១វិញ។
អត្ថបទទាក់ទង