គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្តម ឃួង ស្រេង ស្នើបារាំងជួយសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹ​កកខ្វក់មួយកន្លែងទៀត​នៅភ្នំពេញ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២​ |
    ឯកឧត្តម ឃួង ស្រេង ស្នើបារាំងជួយសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹ​កកខ្វក់មួយកន្លែងទៀត​នៅភ្នំពេញ ឯកឧត្តម ឃួង ស្រេង ស្នើបារាំងជួយសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹ​កកខ្វក់មួយកន្លែងទៀត​នៅភ្នំពេញ

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យភាគីបារាំង​ជួយ​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្មទឹកកខ្វក់មួយកន្លែងទៀតនៅភ្នំពេញ ដើម្បីឱ្យបរិស្ថានទឹកល្អប្រសើរ មុន​នឹង​ហូរចូល​ទៅ​ដងទន្លេសាប។

    ការស្នើសុំនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលរាជធានីភ្នំពេញ បាន​ជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារជាមួយ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ។

    ឯកឧត្តម ឃួង ស្រេង ប្រាប់ភាគីបារាំងថា នៅរាជធានីភ្នំពេញ មាន​ស្ថានីយ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​ជា​ច្រើន​កន្លែង ដែលបាន​ការជួយឧបត្ថម្ភពីអង្គការ jica របស់ជប៉ុន ដោយឡែក​នៅ​ខាង​ជើង​ភាគ​ខាង​លិច​រាជ​ធានីភ្នំពេញមិនទាន់មាននៅឡើយទេ។ ដូច្នេះ ឯកឧត្តមស្នើសុំ​ឱ្យ​បារាំង​ជួយ​ ក្នុង​ការ​កសាង​ស្ថានីយ៍​ប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងនេះ ដើម្បី​ទុកឱ្យអ្នកជំនាន់ក្រោយបានប្រើប្រាស់ និង​​ដោះស្រាយនៅពេលអនាគត ទោះបីជួយជាកម្ចី ឬក៏ជាជំនួយឥតសំណងក្តី។

    លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការ​អភិវឌ្ឍន៍រី​ក​ចំរើន​រប​​ស់​រាជ​ធានី​ភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានសំណង់ អាគារខ្ពស់ៗ ជាមួយ​ផ្លូវ​ខ្វាត់ខ្វែង​។

    ក្នុងឱកាសជំនួបពិភាក្សានេះដែរ លោក ហ្សាក់ ប៉ឺឡេ ក៏បានស្នើឱ្យ​រដ្ឋបាលរា​ជ​ធានី​ភ្នំពេញ​ធ្វើ​ការ​អភិរក្ស​នូវ​បេតិកភណ្ឌចាស់ៗ ដែលនៅសេសសល់ ព្រោះវាជា​ការ​ទាក់ទាញ​ភ្ញៀវជាតិ​អន្តរជាតិ​ឱ្យ​មក​ដើរ​កំសាន្តនៅរាជធានីភ្នំពេញ។ បន្ថែមពីនេះលោក បាន​លើក​ឡើង​ពី​គម្រោង​សិក្សា​កសាងផ្លូវ​រថភ្លើង​ល្បឿនលឿន​នៅ​ភ្នំពេញផងដែរ ក្រោយពីសិក្សារួច រយៈពេល១០ ឆ្នាំហើយ៕ BTVNews

    អត្ថបទទាក់ទង